ប្រភពពីនគរបាលបានឲ្យដឹងថា កន្លងមកជនរងគ្រោះនិងជនសង្ស័យបានទំនាក់ ទំនងស្រឡាញ់គ្នា រយ:ពេលប្រហែល១ឆ្នាំកន្លះមកហើយដោយផ្ទះ ជនរងគ្រោះនៅជាប់កន្លែងធ្វើការរបស់ជនសង្ស័យ ប៉ុន្តែមិនដែលដើរលេងជាមួយគ្នាទេ ទើបតែនៅថ្ងៃកើតហេតុខាងលើជនរងគ្រោះបានទូរស័ព្ទទៅជនសង្ស័យណាត់ជួបគ្នានៅមុខ សាលាអន្តរទ្វីបអាមេរិកកាំងរង្វង់មូលព្រះនរាយណ៍ ហើយបានដើរលេងសួនច្បារមាត់ទន្លេក្រុងតាខ្មៅជាមួយគ្នា រួចចូលទៅដេករួមភេទជាមួយគ្នានៅផ្ទះសំណាក់ខាងលើបានសំរេចចំនួន៣ដងហើយដេកនៅទីនោះ ទល់ភ្លឺ រហូតដល់ម៉ោងប្រហែល៧ព្រឹកទើបនាំគ្នាទៅរកការងារធ្វើនៅផ្ទះអ៊ុតសក់ស្ថិតនៅភូមិ តាខ្មៅ១សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។
ចំណែកម្ដាយដោយបាត់កូនមិនឃើញទៅផ្ទះវិញ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅប៉ុស្តិ៍តាខ្មៅ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានរួមភេទជាមួយ ជនរងគ្រោះបានសំរេចចំនួន៣ដងនៅផ្ទះសំណាក់ខាងលើពិតប្រាកដមែន ព្រោះតែខ្លួនស្រឡាញ់ពុំមានការបង្ខិតបង្ខំឡើយ៕

loading...
0 comments:
Post a Comment