ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០៩ វិច្ឆិកា ស្ថិតលើកំណាត់ផ្លូវជាតិលេខ៨A ក្នុងភូមិក្រសាំងគយ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលជនរងគ្រោះត្រូវគេស្គាល់ថា ឈ្មោះសូ សុធា ភេទប្រុស អាយុ៣២ឆ្នាំ ជា អនុប្រធានការិយាល័យបេឡាសន្តិសុខសង្គមខេត្តកំពង់ចាម មានទីលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបង្កឡើងដោយរថយន្តម៉ាកកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២AB-៥៨១៣ បើកបរដោយជនរងគ្រោះ ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ រថយន្តជនរងគ្រោះបានបើកឆ្លងទ្រូងថ្នល់ ចូលទៅខាងឆ្វេងដៃទៅ បុករថយន្តយីឌុប១គ្រឿងផ្សេងទៀត ដែលបើកមកបញ្ច្រាសទិសគ្នា ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌.ស ពាក់ស្លាកលេខស្វាយរៀង ៣A-១០០៥ បណ្តាលឱ្យរថយន្តទាំង២បុកគាបរួញក្បាលទាំងសងខាង ។
ចំណែកជនរងគ្រោះសូ សុធា មិនដឹងថា ត្រូវនឹងអ្វីនោះទេ ស្រាប់តែឃើញដាច់ក្បាលធ្លាក់ចេញពីខ្លួនបាត់ ហើយនៅក្នុងរថយន្តនោះ មិនមានអ្នកផ្សេងជិះរួមដំណើរនោះទេ ។ ដោយឡែកអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ដែលប៉ះទង្គិចគ្នានោះ ក្រោយកើតហេតុភ្លាម បានរត់គេចខ្លួនបានស្រមោលភ្លាម បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ ។
loading...
0 comments:
Post a Comment