មន្ត្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា មុនពេលកើតហេតុ គេបានឃើញរថយន្ដកូរ៉េដឹកឥដ្ឋ១គ្រឿង បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនល្មមស្របទិសគ្នា ជាមួយម៉ូតូមួយគ្រឿង បើកបរដោយស្ត្រីម្នាក់ លុះជិះបើកមកដល់ទល់មុខរោងចក្រ៣ជាន់ ស្រាប់តែម៉ូតូទាក់ដៃចង្កូតជាមួយរថយន្ដ បណ្ដាលឲ្យដួលអូសប្រហែលជាង១០ម៉ែត្រ ខ្ទាតចូលក្រោមរថយន្ដ កិនក្បាលបែកធ្លាយខួរចេញមកក្រៅ ស្លាប់យ៉ាងអាណោចអាធម៌ភ្លាមៗ។
មន្ត្រីនគរបាលដដែល បន្ថែមថា ស្ត្រីរងគ្រោះឈ្មោះ ឡៃ ស្រីនាង អាយុ២០ឆ្នាំ មុខរបរជាអ្នករត់តុក្នុងហាង ស្នាក់នៅម្ដុំភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បើកបរម៉ូតូម៉ាកClick ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BH-8720 រីឯរថយន្ដបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ3A-0292 ចំណែក អ្នកបើកបររថយន្ដមិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ដោយរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ រថយន្ដបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី រីឯសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ freshnewsasia
loading...
0 comments:
Post a Comment