ភ្នំពេញៈ ទើបតែផុសនូវដំណឹងកាន់លុយទាំងដុំៗ ទៅទិញផ្ទះប្រណីតមួយនៅបុរី ប៉េង ហួត មួយកន្លែងសម្រាប់ជាលំនៅឋានផ្ទាល់ខ្លួននៅក្នុងទីក្រុងភ្នំពេញ ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលមិនទាន់បានមួយខែផងនោះ ក៏ស្រាប់តែពេលថ្មីៗនេះ តារាសម្តែងទើបរះលើវិថីសិល្បៈរូបស្រស់ សាច់សខ្ចី រាងស្រឡូនកញ្ញា សួង សុខារ៉ានីត ក៏បានបង្ហោះរូបរថយន្តស្ព័រដ៏ទំនើបមួយគ្រឿងម៉ាក BMW i8 ជាមួយនឹងសារបែបខឹងសម្បាខ្លាំងយ៉ាងខ្លី ក្រោយពេលត្រូវជួបឧប្បត្តិហេតុថា៖ «ស្នាដៃម៉ូតូជិះមិនស្គាល់ងាប់»។
មហាជនគឺកាន់តែស្រឡាំងកាំងខ្លាំងម្តងទៀតចំពោះការលេចចេញនូវភាព ហ៊ឺហារ និងសម្បូរសប្បាយរបស់តារាសម្តែងស្រីទើបដុះពន្លកនៅលើវិស័យសម្តែង កញ្ញា សួង សុខារ៉ានីត នាមួយរយៈពេលចុងក្រោយនេះ ហើយក៏លាន់មាត់សរសើរថា រាសីរបស់នាងពិតជាឡើងស្រឺតៗមែនតែម្តង ហើយក៏ចោទសួរថាតើរថយន្តទំនើបម៉ាក BMW i8 ទើបជួបរឿងស៊យនោះ ជារបស់នាងមែន ឬក៏យ៉ាងណា? តើវាតម្លៃប៉ុន្មានទៅហ្ន៎ បើតាមមើលទៅរថយន្តទំនើបបែបនេះគឺថាមិនមែនថោកនោះឡើយ?
តារាស្រីបុប្ផាស្រស់បំព្រងមានស្រុកកំណើតមកពីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលកំពុងតែមានឱកាសចាប់បាននូវការថតកុនជាហូរហែមិនចេះដាច់អំពីបណ្តា ផលិតកម្មភាពយន្តខ្មែរនាង សួង សុខារ៉ានីត បានបង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ទាំងក្នុងសភាពមានសម្តីស្ទាក់ស្ទើរ មិនចង់ឲ្យដឹងថា៖ «អ្ហើ!រថយន្តនោះ មិនមែនជារបស់នាងខ្ញុំទេ!តាមពិតទៅវាជារថយន្តរបស់ហានីនាងខ្ញុំ (my Honey) ទេតើបង! គាត់ទើបតែបានទិញវាបានរយៈពេលប្រហែលជាមួយខែតែប៉ុណ្ណោះគឺមានតម្លៃ ១៥ ម៉ឺន ដុល្លារ ហើយមើលទៅអាចនិយាយបានថាវាមានតែមួយក្នុងក្រុងភ្នំពេញដែរ»។ តែឥឡូវនេះត្រូវម៉ូតូរបស់បុរសម្នាក់ មានវ័យកណ្តាល ជិះមកបុកពីក្រោយ ដោយបំពានតែម្តងគឺខ្ទេចស្តុបខាងក្រោយអស់ ហើយក៏ឮថាវាមិនមានគ្រឿងបន្លាស់ដូរទៀតផងដែររថយន្តនេះ!»។
តារាសម្តែងស្រីធ្លាប់ផុសភាពល្បីដោយសារតែរឿង តាមទារលុយជំទាវម្នាក់ ដែលបានជំពាក់ប្រាក់នាងបានធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពិភព សិល្បៈខ្មែរ និងមានប្រជាប្រិយភាពតាមរយៈខ្សែភាពយន្តភាគរឿង «អំបិលហឹរ» របស់ទូរទស្សន៍ភីអ៊ិនអ៊ិន និងរឿង «ហង្សបាក់ស្លាប» របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ នោះក៏បន្តឲ្យដឹងថា៖ «គាត់ [គូស្នេហ៍របស់នាងដែលគេល្បីថាជាថៅកែជាតិចិនស៊ាងហៃ] មិនបានប្តឹងផ្តល់ទារសងអ្វីទេព្រោះថា ម្ចាស់ម៉ូតូនោះក៏គាត់ឥតមានអ្វីសងដែរ ទោះបីលក់ម៉ូតូសងក៏មិនគ្រាន់ផង។ សម្រាប់នាងខ្ញុំក៏មានអារម្មណ៍ថា រកនិយាយអ្វីលែងចេញដែរព្រោះថាបុរសជិះម៉ូតូនោះ គាត់ជិះមកបុកឡានពីខាងក្រោយទាំងស្រស់ៗតែម្តង»។
មហាជននៅចាំថា នាពេលមុននេះបន្តិចនោះគឺនាង សួង សុខារ៉ានីត ក៏បានធ្វើឲ្យមហាជនស្រឡាំងកាំងរួចម្តងមកហើយដែរពីរឿងដែលបានបង្ហោះ រូបដៃរបស់នាងកាន់ប្រាក់់ដុល្លារ គឺសុទ្ធតែសន្លឹកក្រដាស ១០០ ទាំងដុំៗ តែម្តងដោយភ្ជាប់សំណេរថា «អូនអត់សូវចេះអួតទេ!»និងបានបញ្ជាក់ប្រាប់មកភ្នំពេញប៉ុស្តិ៍ថា៖ «លុយដុល្លារ ដែលខ្ញុំកាន់ទាំងដុំនោះ ខ្ញុំយកទៅទិញផ្ទះនៅទេតើបង។ មិនមែនកាន់សម្ញែង ឬបង្អួតសភាពបែបហ៊ឺហារអីនោះទេ»៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏

loading...
0 comments:
Post a Comment