ប្រភពឲ្យដឹងថា សាកសពជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះ សុខ ផល ភេទប្រុសអាយុ៦០ឆ្នាំ មានមុខរបរជាឧបត្ដម្ភសេនីយ៍ផ្កាយ២ភូមិភាគ៥ផ្នែកកាំភ្លើងធំយោង តាមព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងទៀតថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់បើករថយន្តហ៊ីយ៉ានដាយពណ៌សពាក់ស្លាកលេខ ព្រះសីហនុ.3A-3662 បើកតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើបានគៀរម៉ូតូScopyពណ៌សពាក់ស្លាក ភ្នំពេញ 1Bi-9422 បើកដោយមន្ត្រីរូបនេះ ពីក្រោយដែលកំពុងបើកបរស្របគ្នាបណ្ដាលអោយដួលខ្ទៀតម៉ូតូចេញ ចំណែកម្ចាស់ម៉ូតូត្រូវរថយន្តកិនចំពីលើអូសប្រហែល២០ម៉ែត្រ ដៃទាំង២របួសដាច់សាច់ចេញបាត់សល់តែឆ្អឹងបានស្លាប់ភ្លាមៗនៅនិង កន្លែងកើតហេតុគួរអោយអាណោចអធម៌រីឯតៃកុងរថយន្តដឹងថាកិនមនុស្ស ស្លាប់ហើយបានបើកទ្វារថយន្តគេចខ្លួនបាត់ស្រមោលតែម្ដង។ទុករថយន្ត ចោលនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញបានធ្វើការវាស់ វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោកនៃ ស្នងការរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕
ប្រភព៖ VD7NEWS
loading...
0 comments:
Post a Comment