នោះ​ !! ហាង​(៩៩កោសជប់) ឮថា​ មាន​បន្ថែម​រប​លក់​ទ្វារ​ លក់​បង្អួច​ទៀតទេដឹង​ ??

loading...
ភ្នំពេញ៖  កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៣វិច្ឆិកា២០១៦នេះ ស្ថិតនៅផ្ទះលេខ៤១៩ យីហោ(៩៩កោសជប់)នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិឃ្លាំងសាំង ខណ្ឌឫស្សីកែវ។ យោងតាម​ប្រភពពី​សមត្ថកិច្ច​បានឲ្យដឹងថា​ ជាលើកទី២ហើយដែល សមត្ថកិច្ចនគរបាលនៃការិយាល័យប្រឆាំង ការជួញដូរមនុស្សនិងការពារអនីតិជននៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយើង បានឆ្មក់ចូលទៅបង្ក្រាបនិងឃាត់ខ្លួនស្ត្រីជាម្ចាស់ផ្ទះម្នាក់និងនារី ចំនួន៣នាក់ទៀតយកទៅកាន់ការិយាល័យរបស់ខ្លួនដោយជាប់ពាក់ព័ន្ធនឹងករណីបើកទីតាំង កោសជប់ និងម៉ាស្សាហើយលួចបង្កប់សេវាផ្លូវភេទ។ សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិ ការចុះបង្ក្រាបទីតាំងខាងលើនេះក៏មានការ សម្របសម្រួលពីលោកហោ លីណា ព្រះ រាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរដែលក្នុងនោះលោក ផាត ផល្លានាយរងការិយាល័យជាអ្នកដឹកនាំកម្លាំងចុះអនុវត្ត។ ក្នុងប្រតិបត្តិការខាងលើរបស់សមត្ថកិច្ច បានឃាត់ខ្លួនស្ត្រីជាម្ចាស់ផ្ទះម្នាក់ឈ្មោះ អេ សុផៃ អាយុ៤១ឆ្នាំ និងនារីបម្រើការ៣នាក់ទៀតទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីសួរនាំនិងចាត់ការបន្តតាមផ្លូវច្បាប់ ។
យោងតាមមតិប្រជាពលរដ្ឋមួយចំនួនឲ្យដឹងថា ទីតាំងកោសជប់ម៉ាស្សា ហើយលួចបង្កប់សេវាផ្លូវភេទនេះមានមិនតិចកន្លែងនោះទេនៅភ្នំពេញនេះ ហើយកន្លែងខ្លះដូចម្តេចសមត្ថកិច្ចមិនទៅបង្ក្រាប? ប្រភពពីពលរដ្ឋបន្ថែមទៀតថា ប្រហែលជា អ្នកខ្លះទៀតចេះសែនព្រេនទេដឹង?៕
IMG_20161104_174655
ប្រភព៖​ VD7NEWS
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment