ម្តាយកញ្ញា ប៊េប៊ី ខ្វាយខ្វល់ចិត្ត​និងកូនស្រី ព្រោះមានឧកញ៉ាតាម​ចែចងច្រើន

loading...
កញ្ញា បេប៊ី គឺជាសិល្បការិនីវ័យក្មេងទើបតែទទួលបានប្រជាប្រិយភាពបានពីទស្សនិកជនតាមរយៈសម្តែងខ្សែភាពយន្ត ច្រៀង  និងធ្វើជាពិធីការិនីប្រចាំនៅទូរទស្សន៍ MYTV ប៉ុណ្ណោះទេ តារាស្រីវ័យ២០ឆ្នាំរូបនេះ ក៏មិនធម្មតាដែរពីព្រោះសម្រស់របស់នាងធ្វើឲ្យទាកទាញភ្នែកឧកញ៉ាៗជាច្រើនតាមចែចង។ យ៉ាណាមិញថ្មីៗក្រោយពីលេចចេញព័ត៌មានជាហូរហែរថា មានបុរសសម្បូរទ្រព្យជាច្រើនរូបព្យាយាមតាមប្រមាញ់បេះដូង បេប៊ី ស្រាប់តែនៅពេលជួបសម្ភាសន៍ជាមួយអ្នកយកព័ត៌មានយើងនៅស្ថានីយទូរទស្សន៍បាយ័នម្តាយកញ្ញា បេប៊ី បានប្រាប់ថា កូនស្រីអ្នកស្រីមានបុរសជាច្រើនព្យាយាមតាមសុំស្រឡាញ់ និងសុំចូលស្តីដណ្តឹងរៀបការពេញច្បាប់ ប៉ុន្តែបំណងនេះត្រូវកូនស្រីអ្នកស្រីមិនទាន់ទទួលយក ដោយនាងនៅក្មេងចង់បន្តប្រឡូកអាជីពសិល្បៈមួយរយៈទៀត។
ម្តាយកញ្ញា បេប៊ី បានបន្តប្រាប់ទៀតថា តាមចិត្តអ្នកស្រីគឺចង់ឱ្យកូនសិក្សាចិត្តគំនិតបុរសណាម្នាក់ ដើម្បីទទួលយកគេធ្វើជាគូស្រករដែរ តែកូនគេថាមិនទាន់ដល់គូ ដូច្នេះហើយលោកស្រី ក៏មានការព្រួយបារម្ភពីសុវត្តិភាពកូនស្រីខ្លះៗដែរ ព្រោះយើងមើលមិនឃើញថា ការបដិសេធរបស់កូនមានអ្នកណាខ្លះគេមិនសប្បាយចិត្តជាមួយយើងនោះទេ៕
ប្រភព៖ CHANEL
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment