ជីវិត​អ្នកក្រ​កម្មករ​ត្បូង ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​រណ្តៅ

loading...
ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ជីវិត​អ្នកក្រ​កម្មករ​ជីក​រក​ត្បូង​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​រណ្ដៅ ស្ថិត​នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អូរ​អណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ បើ​តាម​ការ​ពិនិត្យ និង​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​មានឈ្មោះ អូន ស៊ី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ បាន​ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់ នៅ​ពេល​ប្រើប្រាស់​ភ្លើង ដើម្បី​បំភ្លឺ​ជីក​រក​ត្បូង​ក្នុង​រណ្តៅ ។ ក្រោយ​ពិនិត្យ​រួច សព​ត្រូវ​បាន​ក្រុម​គ្រួសារ នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
 
ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment