យុវជនដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ស្ដើង សិលា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាននៅកោះពេជ្រ ស្នាក់នៅផ្ទះលេខ២២៧ មហាវិថីព្រះនរោត្ដម ស្ថិតក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានស្រុកកំណើតនៅភូមិត្របែកប្រហោង ឃុំសាលួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ចំណែកក្មេងស្រីរងគ្រោះទើបតែមានអាយុ១៣ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
យុវជនសង្ស័យបានឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ដឹងថា កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ក្មេងស្រីរងគ្រោះបានទូរស័ព្ទហៅយុវជនជាសង្សារដើរលេង តែយុវជនជាសង្សារប្រាប់ថាចាំចប់ម៉ោងធ្វើការសិន ។ លុះដល់ម៉ោង១១ និង៣០នាទីយប់ថ្ងៃដដែលយុវជនសង្ស័យក៏ទៅឌុបក្មេងស្រីជាសង្សារ ទៅអង្គុយសារសងភាសាស្នេហានៅសួនច្បារក្បែរវិមានឯករាជ្យ រួចហើយក៏ជិះម៉ូតូដើរលេងរហូតដល់ម៉ោងប្រហែល២រំលងអាធ្រាត្រឈាន ចូលថ្ងៃទី១ វិច្ឆិកា យុវជនសង្ស័យក៏ប្រុងឌុបក្មេងស្រីជាសង្សារត្រឡប់ទៅផ្ទះវិញ តែត្រូវនាងប្រាប់ថា អូនមិនហ៊ានចូលផ្ទះទេខ្លាចម៉ែវ៉ៃ បន្ទាប់មកក៏និយាយត្រូវរ៉ូវគ្នាថាទៅដេកនៅបន្ទប់ស្នាក់នៅរបស់ យុវជនសង្ស័យទៅ ។
យុវជនសង្ស័យបានឲ្យដឹងទៀតថា ខណៈពេលចូលដល់បន្ទប់ដេក នាងជាសង្សារក៏បានសួរថា «បងចង់ធ្វើអ្វីជាមួយអូនអត់ ខ្ញុំក៏បានឆ្លើយថា ចង់ តែបងមិនហ៊ាន ខ្លាចអូនថា បងស្រលាញ់ចង់គិតតែអ៊ីចឹង តែនាងប្រាប់ថា អូនមិនប្រកាន់ទេឲ្យតែបងមានចិត្តស្មោះជាមួយអូនទៅបានហើយ» ។ នៅទីបំផុតយើងទាំង២នាក់ក៏បានរួមរ័កគ្នារហូតបានសម្រេច ប៉ុន្តែតែម្តងទេ ។ លុះព្រឹកឡើង ស្រាប់តែម្តាយរបស់នាងមកផ្ទះខ្ញុំហើយហៅទៅនិយាយនៅប៉ុស្តិ៍ ទន្លេបាសាក់ ដោយចោទប្រកាន់ថា នាំកូនស្រីគាត់ដែលទើបតែមានអាយុ១៣ឆ្នាំមករំលោភ និងទាមទារជំងឺចិត្ត១ម៉ឺនដុល្លារទៀតផង ។
ស្ត្រីឈ្មោះ អ៊ុក វណ្ណឌី អាយុ៣៥ឆ្នាំ ត្រូវជាម្តាយរបស់យុវជនសង្ស័យ បន្ទាប់ពីដឹងថាកូនប្រុសត្រូវសមត្ថកិច្ចចាប់ខ្លួនក៏ទៅយំអង្វរ ម្តាយខាងស្រីរហូតដល់សន្លប់ខ្លួនឯងសុំកុំប្តឹងកូនគាត់អី គាត់នឹងចូលស្តីដណ្ដឹងតាមប្រពៃណី ។
ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ថា នាងនិងសង្សារបានស្គាល់គ្នាតាមរយៈហ្វេសប៊ុកបាន២ខែ ហើយដើរលេងជាមួយគ្នា១យប់ ហើយក៏មិនអ្នកណាបង្ខិតបង្ខំដែររហូតឈានទៅដល់រួមរ័កជាមួយគ្នាទៀត ផង ដោយរូបនាងស្ម័គ្រចិត្តប្រគល់ខ្លួនប្រាណឲ្យ ព្រោះពួកគេស្រលាញ់គ្នាសោះស្ម័គ្រ មិនដូចពាក្យម្ដាយរបស់នាងចោទប្រកាន់ទេ សូមសមត្ថកិច្ចកុំបំបែកពួកខ្ញុំអី ៕
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment