មនុស្ស​៦​ប្រភេទ​ដែល​មិនគួរ​កោសខ្យល់​

loading...
កោសខ្យល់​! ស្ដាប់​មើលទៅ​ហាក់ដូច​ជាធម្មតា ព្រោះ​វា​ក៏​ជា​ទម្លាប់​មួយ​របស់​ប្រជាជន​ខ្មែរ​យើង​ដែល​តែងតែ​អនុវត្ត​ នៅពេល មាន​អារម្មណ៍​ថា មិនសូវ​ស្រួលខ្លួន (​អារម្មណ៍​ចង់​ឈឺ​) ឬ​នៅពេល​កើត​ជំងឺ​ផ្ដាសាយ​នានា​។ តើ​អ្នក​ធ្លាប់​គិតថា «​កោសខ្យល់​» នេះ​មាន​ដើមកំណើត​ពី​ណា​មក​ទេ​?
កោសខ្យល់​នេះ​មាន​ដើមកំណើត​ពី​ប្រទេស​ចិន​មក ដែលមាន​ពាក្យ​ថា «刮痧 (Gua Sha) » ។ ដូចគ្នា​ទៅ​ពាក្យ​ជាច្រើន​នៅក្នុង​ភាសា​ចិន គឺ​បានមកពី​ការ​ផ្គុំ​នូវ​ពាក្យ ឬ​អក្សរ​ចូលគ្នា បង្កើតបានជា​ពាក្យថ្មី​មួយ​។ យ៉ាងណាមិញ​ពាក្យ «刮痧» ផ្សំ​ឡើង​ពី​អក្សរ «刮» និង «痧» ដែល​ពាក្យ «刮 (Gua)» ប្រែ​បាន​ថា «​កោស​» និង «痧 (Sha)» ប្រែ​បាន​ថា «​ខ្សាច់​»​។ ជាការ​ពិត 痧 ត្រូវ​សរសេរថា 沙 ដែល​មានន័យថា​ខ្សាច់​ដែល​យើង​មើលឃើញ​នៅ​មាត់សមុទ្រ​នោះឯង ប៉ុន្តែ​ត្រូវ​ភាសា​ចិន​អភិវឌ្ឍ​មកជា 痧 សម្រាប់​ប្រើ​នៅក្នុង​ភាសា​ពេទ្យ​វិញ​។ Sha (痧) គឺជា​គ្រាប់​តូចៗ​ពណ៌​ក្រហម​នៅលើ​ស្បែក​បន្ទាប់ពី​យើង​ធ្វើការ​កោស​នៅ លើ​ស្បែក​។​
ការ​កោសខ្យល់​នេះ​ត្រូវបាន​ប្រើប្រាស់​ជា​ថ្នាំ​សម្រាប់​ព្យាបាល​នូវ ប្រភេទ​ជំងឺ​មួយចំនួន​នៅ​តំបន់​អាស៊ី​យើង​នេះឯង ដោយបាន​ចែករំលែក​ពី​ប្រទេស​ចិន​។ តែ​អ្វីដែល​សំខាន់​នោះ​ថា​តើ​មនុស្ស​ប្រភេទ​ណា​មិនគួរ​នឹង​កោសខ្យល់​នេះ​?
១. កុមារ​
​បញ្ហា​នេះ​ភាគច្រើន​កើតឡើង​ចំពោះ​ម្ដាយ​វ័យក្មេង​ដែល​នៅ​ឆ្ងាយ​ពី ពេទ្យ ឬ​នៅតាម​ទីជនបទ ពួកគាត់​មានគំនិត​បែប​បុរាណ ដោយ​យល់ថា​ការ​កោសខ្យល់​ឲ្យ​កុមារ គឺ​ដូចនឹង​មនុស្ស​ធំ​ដែរ មិន​ប៉ះពាល់​អី​ទេ​។ ប៉ុន្តែ​ផ្ទុយទៅវិញ​ការ​កោសខ្យល់​ទៅលើ​រា​ង្គ​កាយ​របស់​កុមារ​មាន​ផល អវិជ្ជមាន​ជាច្រើន​វិញ​ទេ​។​
អ្នកដឹង​ហើយ​ថា​កូនក្មេង គឺមាន​ស្បែក​ទន់ខ្សោយ​ណាស់ ប៉ះ​មេរោគ​បន្តិច​មិនបាន​ផង ឆាប់​កន្ទួល​រមាស់ ឆាប់​ឆ្លង​នូវ​បាក់តេរី​ផ្សេងៗ​យ៉ាង​ងាយ​។ ម្យ៉ាងទៀត​ចលនា​ឈាម​របស់​កុមារ​ងាយ​រង​នូវ​សម្ពាធ​យ៉ាងខ្លាំង​នៅពេល កុមារ​ទទួលរង​នូវ​ការ​កោសខ្យល់​។​
២. ស្ត្រី​មាន​ផ្ទៃពោះ​
​អ្នក​ត្រូវ​ចាំ​ថា ក្នុង​កាលៈទេសៈ​ណា​ក៏​មិនត្រូវ​កោសខ្យល់​ដែល ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ​។​
៣. មនុស្ស​ដែលមាន​ជំងឺ​បេះដូង​
​អ្នក​ដែលមាន​ជំងឺ​បេះដូង គឺ​ត្រូវ​ហាម​ជាដាច់ខាត​ក្នុងការ​កោសខ្យល់​នេះ​។ បើ​យោងតាម​ក្រុមគ្រូពេទ្យ​ពេទ្យ​បុរាណ​ថា ចលនា និង​ចង្វាក់បេះដូង​នឹងធ្វើ​បង្ករ​ឲ្យ​មានការ​រលាក​។ ការ​កោសខ្យល់​នឹងធ្វើ​ឲ្យ​មានការ​វាយប្រហារ​ដល់​បេះដូង​ជាថ្មី​ម្ដងទៀត នោះ​គឺជា​រឿង​ដែល​គ្រោះថ្នាក់​បំផុត អាច​ដល់​ការពិការ ឬ​បាត់​បង់ជីវិត​។​
៤. មនុស្ស​ដែលមាន​សម្ពាធ​ឈាម​ខ្ពស់​
​ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​មានន័យថា​សរសៃឈាម​រីក​ធំ​ដែរ​នៅពេល​ធ្វើការ​កោសខ្យល់​នោះ​។ ហើយ​ការ​កោស​នេះ​អាចធ្វើ​អ្នកជំងឺ​វៀច​មុខ​វៀច​មាត់ និង​ងងឹតភ្នែក​។ នៅពេល​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ អ្នកជំងឺ​គួរតែ​គេង​ចុះ​ឲ្យ​ត្រង់​ដើម្បី​សម្រាក និង​ញ៉ាំ​នូវ​ថ្នាំ​បន្ថយ​សម្ពាធ​ឈាម​ជាបន្ទាន់​។ កុំ​ចាប់​សរសៃ ឬ​កោសខ្យល់​ឲ្យ​សោះ​។​
៥. អ្នក​ដែលមាន​ជំងឺ​ស្បែក ឬ​របួស​រោគ​សើ​ស្បែក​
​នេះ​ក៏​ជា​បញ្ហា​ធំ​ផងដែរ ព្រោះ​ពេល​អ្នកមាន​បញ្ហា​នៅលើ​ស្បែក ហើយ​អ្នក​នៅ​បង្ខំ​ធ្វើការ​កោសខ្យល់​ទៀត​នោះ អ្នកនឹង​ប្រឈមមុខ​ជាមួយនឹង​បញ្ហា អា​ឡែ​រ​ហ្ស៊ី​ស្បែក និង​ងាយ​ឲ្យ​អ្នក​ឆ្លង​មេរោគ​យ៉ាង​លឿន​បំផុត​។​
៦. អ្នក​ដែល​ឈឺ​កញ្ចឹងក និង​ស្មា​
​ការឈឺ​កញ្ចឹងក និង​ស្មា​អាច​បង្ករ​ឡើង​ដោយសារតែ​ការ​គេង​ដោយ​ប្រើ​ខ្នើយកើយ​នឹង​ខ្ពស់ ពេក ការ​គេង​ដែលមាន​ឥរិយាបថ​មិន​ត្រឹមត្រូវ នោះ​ធ្វើ​ឲ្យ​សរសៃឈាម​ឡើង​ដុំ និង​កកស្ទះ​។ ដូចនេះ​ការ​កោសខ្យល់​អាច​បង្ករ​ឲ្យ​មានការ​ហូរឈាម​នៅក្រោម​ស្បែក​៕

04-8-2016 (1)
ប្រភព៖ កំណើតថ្មី
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment