អ្នកជំនាញ​ប្រាប់​ហេតុផល​ឲ្យ​ស្រី្ត​គួរ​ប​ញ្ឃ​ប់​ការពាក់​អាវទ្រនាប់​

loading...
បច្ចុប្បន្ន​មនុស្ស​ស្រី​សឹងតែ​ទាំងអស់​កំពុង​ពាក់អាវ​ ទ្រនាប់ ព្រោះ​ការពាក់​អាវទ្រនាប់ អាច​រក្សា​សុដន់​ឲ្យ​នៅ​មួយកន្លែង ជាពិសេស​ក្នុងករណី​សុដន់​ដែល​ធំ​។ តែ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា វា​មាន​ផល​អវិជ្ជមាន​ច្រើនជាង​វិជ្ជមាន​។​លោក​សាស្ត្រាចារ្យ Jean Dennis Rouillion ជា​អ្នកស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ Franche-Comete បាន​សិក្សា​លើ​ផល​វិជ្ជមាន និង​អវិជ្ជមាន​នៃ​អាវទ្រនាប់​ទៅលើ​នារី​ចំនួន​៣៣០​នាក់​។ អាយុ​ស្ត្រី​ដែល​ចូលរួម​ចាប់ពី​១៨-៣៥​ឆ្នាំ ហើយ​ពួកគេ​បាន​ពាក់អាវ​ទ្រនាប់​តាំងពីក្មេង​។ ការរកឃើញ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ អាវទ្រនាប់​ត្រូវបាន​គេ​រកឃើញថា មិនមាន​តួនាទី​ក្នុងការ​ការពារ​ការ​យារ​ធ្លាក់​សុដន់ និង ជួយ​ទ្រ​ដើមទ្រូង​ឡើយ​។​
 
​ជាក់ស្តែង​ឥទ្ធិពល​របស់​វា​គឺ​ផ្ទុយស្រឡះ វា​ត្រូវបាន​រកឃើញថា ទម្លាប់​នៃ​ការពាក់​អាវទ្រនាប់​នាំ​ឲ្យ​យារ​សុដន់​ទៅវិញ​។ មិនតែប៉ុណ្ណោះ ក្បាលដោះ​ស្រី្ត​ដែល​បញ្ឈប់​ការពាក់​អាវទ្រនាប់​កំឡុងពេល​ស្រាវជ្រាវ​បាន លើកឡើង​៧​មី​លី​ម៉ែត្រ​នៅពេល​បញ្ចប់​ការស្រាវជ្រាវ​។​
 
​លោក​សាស្ត្រាចារ្យ​រូបនេះ បាន​អះអាងថា អាវទ្រនាប់​បង្អាក់​ចលនា​រត់​របស់​ឈាម ហេតុនេះហើយ​ស្ត្រី​ដែល​មិន​ពាក់​វា​ចំនួន​កូ​លេ​ជេន​កើនឡើង ដែល​ជួយ​បន្តឹង​ឲ្យ​ស្បែក​តឹង​ណែន​ល្អ​។ ទោះបី​ជាមាន​នារី​ជាច្រើន​ដែល​ពាក់អាវ​ទ្រនាប់​ដោយ​អះអាងថា វា​ជួយ​សម្រស់ ប៉ុន្តែ​ជាក់ស្តែង​ការមិន​ពាក់​វា​នឹង​ជួយ​សុដន់​ឲ្យ​មាន​លក្ខណៈ​ល្អ​ទៅវិញ​ ៕
ប្រភព៖ កំណើតថ្មី
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment