ពិតជាខ្លាំងមែន !! ហ៊ានប្លន់និងបាញ់សម្លាប់មន្ត្រី​យោធា​ខ្មែរ ខណៈមកដល់ម៉ោងនេះ រកមិនទាន់ឃើញ

loading...
ភ្នំពេញ៖  កាលពី​វេលា​ម៉ោង​១និង​៥៥​នាទី​ថ្ងៃ ​ទី​៦វិច្ឆិកា ២០១៦នេះ នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ស្ថិត​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ។
ដោយមានការសង្ស័សថា មានជនជាតិ​ចិន​២​នាក់​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​កាបូប​លុយ​ពី​ ជនជាតិ​ចិន​ដូច​គ្នា​២​នាក់​ផ្សេង​ទៀត​បាន​លុយ​៥០០​ដុល្លារ ហើយ​រត់គេច​ខ្លួន​ចេញពី​បណ្ណាគារ​យីហោ (ស៊ី​ន ហួរ) ប៉ុន្តែ​ត្រូវ​បាន​ជន​រង​គ្រោះ និង​អ្នក​ជិតខាង​នាំ​គ្នា​រត់​ដេញ​តាម និង​ស្រែ​កថា ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​តែម្ដង។
យោងតាមប្រភព​ឲ្យ​ដឹង​ថា ដំបូងឡើយ ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​ធ្វើ​សកម្មភាព​ភ្ជង់​ ប្លន់​យក​កាបូប​លុយ​ពី​ជន​រង​គ្រោះ​ដែល​ជា​ជនជាតិ​ចិន​២​នាក់​ផ្សេង​ទៀត​នៅ​ ក្នុង​បណ្ណាគារ (ស៊ី​ន ហួរ) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ លុះ​ប្លន់​បាន​ហើយ ជនសង្ស័យ​ម្នាក់​រត់ឡើង​ម៉ូតូ​មិន​ទាន់ ក៏​រត់គេច​ខ្លួន​ដោយ​ថ្មើរ​ជើង​ ហើយ​ត្រូវ​បាន​ជន​រង​គ្រោះ និង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ជិតខាង​នាំ​គ្នា​ដេញ​តាម និង​ស្រែ​កថា ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ប្រជាពលរដ្ឋ​ដែល​មានទី​លំនៅ​តាម​ដងផ្លូវ​នោះ​នាំ​គ្នា​អើត​មើល ក៏​ត្រូវ​ជនសង្ស័យ​បាញ់​១​គ្រាប់ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​ត្រូវ​នរណា​ម្នាក់​នោះ​ឡើយ បន្ទាប់​មក​ជនសង្ស័យ​បាន​រត់​បន្ត​ទៀត​រហូត​ដល់​​ចំណុច​ដី​ឡូត៍​ផ្ទះ​វីឡា​ មួយ​កន្លែង។
ប្រភព​បន្ត​ទៀតថា ខណៈ​ដល់​ចំណុច​ដី​ឡូត៍​ផ្ទះ​វិឡា​នោះ ដោយសារ​សម្រែក ចោរ​ៗ មន្ត្រី​យោធា​២​នាក់​បាន​អើត​មើល ក៏​ត្រូវ​បាន​ជនសង្ស័យ​បាញ់​២​គ្រាប់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​បាន​ស្លាប់​ពាក់កណ្ដាល​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ចំណែក​ម្នាក់​ទៀត​របួសស្រាល រួច​ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែងក្បែរ​ នោះ​បាត់ ។
យោងតាមសមត្ថកិច្ច​ដែលនៅកន្លែងកើតហេតុ​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​ឈ្មោះ យ៉េន រី​ណ​ង់ អាយុ​២៣​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​កងពលតូច ង​៧០ មាន​ទីលំនៅ​ក្នុងភូមិ​សំរោង ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ និង​អ្នក​រង​របួស​ឈ្មោះ យី សុខ​ហេង អាយុ​២៦​ឆ្នាំ ជា​យោធា​នៅ​អង្គភាព​ជាមួយ​គ្នា ។ ដោយឡែក​ជន​រង​គ្រោះ​ដែល​ជា​ជនជាតិ​ចិន​ម្ចាស់​កាបូប​លុយ​នោះ​នៅ​មិន​ទាន់​ ត្រូវ​បាន​ស្គាល់ឈ្មោះ​នៅឡើយ​ទេ ។
ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើការ​ឡោម​ព័ទ្ធ និង​រុករក​អស់​ជា​ច្រើន​ម៉ោង​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​រក​ឃើញ​ជនសង្ស័យ​នៅឡើយ​ទេ ៕
fn-2016-11-06-15-35-35-13-600x450
fn-2016-11-06-15-35-34-3-600x337
IMG_20161106_174854
fn-2016-11-06-15-35-34-0-600x337
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment