គួរឲ្យអាណោចអាធ័មបំផុត ខណៈបុរសសង្ស័យសុីឈ្នួលដឹកឈើឲ្យគេម្នាក់ បានស្លាប់

loading...
ខេត្តមណ្ឌលគីរី៖  កាលពីវេលាព្រឹកព្រលឹម ថ្ងៃទី៦វិច្ឆិកា២០១៦នេះ នៅចំណុចភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី, ដោយមានហេតុការណ៍បុរសម្នាក់ ត្រូវបានគេសង្ស័យថា មានការប្រដេញពីសំណាក់សមត្ថកិច្ចនិងមានការទាប្រាក់ខ្លះពីអ្នកដឹកឈើតាមម៉ូតូ ខណៈដែលពលរដ្ឋរស់នៅឃុំស្រែឈូកបានអះអាង។
យោងតាមប្រភពពីតំណាងសហគមន៍ជនជាតិដើមភាគតិចព្នងភូមិ ចក់ចារ ម្នាក់ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា បច្ចុប្បន្នពួកគាត់ឃើញមានអ្នកដឹកឈើដោយម៉ូតូ ដូចជាហ្វូងស្រមោច អញ្ចឹង «ពី៥០គ្រឿងទៅ៧០គ្រឿង»ឯណ្ណោះលើកលែងតែមេឃភ្លៀងទេដែលគេមិនសូវឃើញពួកក្រុមនេះដឹង ឈើ។ ក្រុមអ្នកដឹកឈើទាំងនេះ គេដឹកឈើមកពី ស្រុកអូររាំងខេត្តមណ្ឌលគិរី ពួកគេដឹកឈើឆ្លង់កាត់ភូមិ ចក់ចារ បន្តទៅអោយឈ្មួញឈើ ដ៏ល្បីឈ្មោះនៅស្រុកស្នួល នឹង ជាម្ចាស់រោងសិប្បកម្មកែច្នៃឈើ មានឈ្មោះ គង់ គ្រឹង ជាមន្ត្រីយោធា មានខ្នងបង្អែកធំណាស់ គ្មានសមត្ថកិច្ចជំនាញណាហ៊ានប៉ះនោះទេ, ដោយការដឹកឈើទាំងនេះអាចនិងសុីឈ្នួលដឹកខ្លះ,ដឹកខ្លួនឯងខ្លះ,។ ចំណែកនៅតាមបណ្តោយផ្លូវដែលក្រុមអ្នកដឹកឈើឆ្លងកាត់ គេឃើញមានសមត្ថកិច្ចជាច្រើនស្ថាប័ន ដូចជា ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ កម្លាំងអាវុធហត្ថ ខេត្តនឹងស្នាក់ការ យោធា កម្លាំងចារកម្មក្រសួងមហាផ្ទៃ ទៀតផង ដែលចាំផ្លូវរាប់ក្បាលម៉ូតូ គិតលុយ បើអ្នកណាមិនបានបង់ឬភ្លេចបង់លុយត្រូវបានសមត្ថកិច្ចទាំងនោះធ្វើការប្រដេញដូចគេ ដេញចាប់ចោអញ្ចឹង។
លោក កុយ ចំរើន មេប៉ុស្គិ៍ ស្រែឈូកបានប្រាប់អោយដឹងថា ពិតជាមានសមត្ថកិច្ចជាច្រើនស្ថាប័ន មែនគេមាន លិខិតបេសក្កកម្ម របស់គេ ។
លោកបានបន្តទៀតថា ថ្ងៃនេះមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សស្លាប់ ដែលជនរងគ្រោះដែលស្លាប់ដោយសារម៉ូតូដឹកឈើដួលសង្កត់ពីលើមានឈ្មោះ គាន សុខន ភេទប្រុសអាយុ៣៩ឆ្នាំមានទីលំនៅភូមិមានជ័យទី៣ឃុំស្រែចារ ស្រុកស្នួលខេត្តក្រចេះ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
IMG-20161106-WA0004IMG-20161106-WA0012 
ប្រភព៖​ VD7NEWS
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment