ភ្ជាប់ពាក្យហើយភ្លាម លោកទិត្យ វិច្ជិកា បង្ហោះនិយាយពីចំនុចពិសេសរបស់អនាគតភរិយាតែម្តង មើលហើយពិតជា Sweet មែន!

loading...
កាលពីព្រឹកមិញលោកទិត្យ វិច្ជិកាបានបង្ហោះរូបថតថើបអ្នកមានគុណរបស់លោក ក្នុងសម្លៀកបំពាក់ជាកូនកម្លោះប្រពៃណីខ្មែរយើង ហើយបានធ្វើឲ្យមានការអបអរជាខ្លាំងពីបណ្តាមិត្តអ្នកលេងហ្វេសបុក ព្រោះដឹងថាជាថ្ងៃភ្ជាប់ពាក្យរបស់លោក។ លើសពីនេះទៅទៀតក្រោយពេលដែលលោកបានរៀបចំពីធីភ្ជាប់ពាក្យរួចរាល់ លោកក៏បានបង្ហោះហ្វេសបុកនិយាយពីចំនុចពិសេសរបស់អនាគតភរិយាលោកដែរ លោកបានលើកឡើងថា៖អរគុណទៅដល់ទេវតាដែលបានផ្តល់នារីម្នាក់ដែលមានចិត្តសប្បុរស ចេះស្រលាញ់ និងយល់ចឹត្តអ្នកមានគុណ ហើយចុងក្រោយគាត់បានសរសេរថា អរគុណអូនដែលបានយល់ព្រមធ្វើជាភរិយារបស់បង ។ ពាក្យសំដីផ្អែមល្អែមរបស់លោកធ្វើឲ្យមានការរំភើប និងអបអរសាទរជាខ្លាំង។ សូមអានខ្លឹមសាររបស់លោកទិត្យ វិច្ជិកាដែលសរសេរលើបណ្តាញសង្គមទាំងអស់គ្នា៖ “ ខ្ញុំបាទសូមគោរពនឹងថ្លែងអំណរគុណចំពោះលោកឪពុកអ្នកម្តាយ លោកពូអ្នកមីងជាទីស្រលាញ់ ព្រមទាំងបងប្រុសបងស្រីទាំងសងខាង ហើយខ្ញុំបាទក៏សូមអរគុណសំលាញ់ទាំងអស់គ្នាដែលបានមកចូលរួម ។ពេលនេះខ្ញុំចង់និយាយថា ខ្ញុំស្រលាញ់អ្នកមានគុណណាស់ ព្រោះអ្នកមានគុណមានចឹត្តមេត្តាសណ្តោសប្រណីមកដល់រូបខ្ញុំបាទ។ ហើយខ្ញុំបាទក៏សូមក្រាបថ្វាយបង្គុំទៅដល់ទេវតាដែលបានផ្តល់នារីម្នាក់ដែលមានចឹ ត្តសប្បុរស ចេះស្រលាញ់នឹងយល់ចឹត្តអ្នកមានគុណ ជាពិសេសគាត់មិនដែលនិយាយពាក្យថានើយហត់នោះទេពេលដែលចេញទៅតាមតំបន់ដាច់ស្រយាល ដើម្បីជួយសង្គមជាមួយនឹងខ្ញុំ។ អរគុណអូនដែលបានយល់ព្រមធ្វើជាភរិយារបស់បង ។”

ប្រភព៖ KhmerNote
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment