ព្រៃផ្សៃ​ណាស់ ! នាំ​មិត្តភក្តិ​៣​នាក់​មក​រំលោភ​បូក​សង្សារ​ដល់​ក្នុង​បន្ទប់

loading...
ខេត្តស្វាយរៀង ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​ប្រឹង​រត់​ចេញពី​បន្ទប់​ទៅ​ប្តឹង​ សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​បន្ទាប់​ពី​សង្សារ​របស់​នាង​បាន​នាំ​ មិត្តភក្តិ​៣​នាក់​ទៀត​មក​ចាប់​នាង​រំលោភ​​បូក​​​រហូត​បាន​សម្រេច​គ្រប់​ គ្នា ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ភ្លឺ ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។
ប្រភព​មន្ត្រី​នគរបាល​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា ករណី​រំលោភ​សេពសន្ថវៈ​នេះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​៤​នាក់ ១ -​ឈ្មោះ សៀវ ដា​រ៉ា ហៅ​អា​ច្រមុស ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត​, ២-​ឈ្មោះ សុខ ផា ហៅ​អា​សឺ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​ភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត​, ៣-​ឈ្មោះ វ៉ា វ​ណ្ណា​ដា​រ៉ា ហៅ​អា​ម៉ាច់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ។ ចំណែក​បក្សពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ឈ្មោះ ង៉ុ​ន ចិន្តា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ។
ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​យប់​កើតហេតុ​គេ​ឃើញ​ឈ្មោះ សុខ ផា ហៅ​អា​សឺ​ង ជា​បុគ្គលិក​កាស៊ីណូ​ក្រុង​បា​វិត​និង​នារី​រង​គ្រោះជា​សង្សារ អាយុ​១៥​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​កាស៊ីណូ ដែរ​មាន​ទីលំនៅ ស្រុក​ស្វាយ​ទាប បាន​នាំ​គ្នា​ទៅ​ដេក​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​របស់​ឈ្មោះ លី សម្បត្តិ ក្រោយមក​ក៏​ឃើញ​ជនសង្ស័យ​៣​នាក់​ផ្សេង​ទៀត​ដើរមក​ចូល​ដេក​ជា​បន្តបន្ទាប់ ។ លុះ​ព្រឹក​ឡើង​ទៀប​ភ្លឺ​បន្ទាប់​ពី​ឈ្មោះ សុខ ផា ហៅ​អា​សឺ​ង បាន​រួមរ័ក​ជាមួយ​សង្សារ​រួច ក៏​ឲ្យ​មិត្តភក្តិ​ចាប់រំលោភ​បន្តបន្ទាប់​រហូត​បាន​សម្រេច​ទាំងអស់​គ្នា ។
ក្រោយ ​ពេល​រំលោភ​បូក​រួច នារី​ជា​សង្សារ​បាន​ប្រឹង​រត់​ចេញ​មក​ក្រៅ​បន្ទប់ ហើយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ព័ទ្ធ​ចាប់​បាន​៣​នាក់ រីឯ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។
ក្រោយ​ពេល​ចាប់ខ្លួន សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់​ទៅ​ ការិយាល័យ​នគ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​សាកសួរ រហូត​មក​ដល់​វេលា​ម៉ោង​៣​រសៀល​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ នីតិវិធី​ច្បាប់ ៕
 
ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment