ខាង​ស្រី​ប្រគល់​ព្រហ្មចារី​ជូន​សង្សារ ទីបំផុត​ខាង​ប្រុស​ជាប់​ខ្នោះ

loading...
រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រួមរ័ក​ជាមួយ​សង្សារ​របស់​ខ្លួន​បាន​សម្រេច​ម្តង​រួច​មក កន្លង​ទៅ​បាន​២​ថ្ងៃ​នាង​ជា​សង្សារ​បាន​ប្រាប់​ម្តាយ​នាង​ឲ្យ​ដឹង ស្រាប់តែ​ត្រូវ​ម្តាយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​បុរស​ជា​សង្សារ​តែ​ ម្តង ។ យុវជន​ជា​សង្សារ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​មន្ទីរ​សម្រាក​ព្យាបាល​ដេប៉ូ ឡុ​ង ហួរ ដែល​មាន​ទីតាំង​ផ្ទះ​លេខ​១៥១ ផ្លូវ​លេខ​២១៥ ភូមិ​១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ។
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ឈ្មោះ វ៉ា ឆៃ អាយុ​២៤​ឆ្នាំ ជា​សន្តិសុខ​ឯកជន ស្នាក់​នៅ​បណ្ដោះអាសន្ន​ផ្ទះ​លេខ​១៥១ ផ្លូវ​លេខ​២១៥ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក មានស្រុក​កំណើត​ភូមិ​១២ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​រួម​ភេទ​ជាមួយ​ក្មេង​ស្រី ​ជា​សង្សារ​ដែល​ទើបតែ​មាន​អាយុ​១២​ឆ្នាំ ។
ប្រភព​ពី​គូស្នេហ៍​ទាំង​២​នាក់​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា គេ​ទាំង​២​នាក់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​រយៈពេល​ប្រហែល​១​ខែ​ហើយ ដោយ​ខាង​ស្រី​តែងតែ​មក​អ​ង្គុ​លេង​ជាមួយ​ខាង​ប្រុស​ដែល​យាម​នៅ​មន្ទីរ​ សម្រាក​ព្យាបាល​ដេប៉ូ ឡុ​ង ហួរ ជា​ញឹកញាប់ ។
គូស្នេហ៍​ទាំង​២​នាក់​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​ប្រហែល​ជាង​៦​ល្ងាច ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដោយ​មានការ​ព្រមព្រៀង​គ្នា បុរស​ជា​សង្សារ​បាន​នាំ​ក្មេង​ស្រី​ជា​សង្សារ​ទៅ​រួមរ័ក​គ្នា​រហូត​បាន​ សម្រេច​ម្តង​នៅផ្ទះ​ម្តាយមីង​នៅ​ម្តុំ​ផ្សារ​អូរ​ឫស្សី ហើយ​ក៏​បាន​នាំ​ត្រឡប់​មក​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ។ លុះ​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ក្មេង​ស្រី​ជា​សង្សារ​បាន​ប្រាប់​ម្តាយ​ពី​រឿង​រួមរ័ក​ជាមួយ​សង្សារ ក៏​ត្រូវ​ម្ដាយ​នាង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​បុរស​ជា ​សង្សារ​តែ​ម្តង ។
ក្រោយ​ពេល​ចាប់ខ្លួន បុរស​ជា​សង្សារ​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕
ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment