គួរអាសូរណាស់! ទារិកាទើបកើតម្នាក់ ត្រូវម្តាយចិត្តតិរច្ឆាន​យកទៅបោះ​ចោលក្នុងព្រៃ ត្រូវបាន​ពលរដ្ឋយក​ទៅធ្វើបុណ្យ

loading...
(ភ្នំពេញ)៖ អ្នកឡើងត្នោតម្នាក់ បានប្រទះឃើញទារិកាអភព្វម្នាក់ ដែលទើបនឹងកើតត្រូវបានគេយកមកវិចខ្ចប់ជាមួយនឹងអាវច្រកកាបូប តែអ្វីដែលគួរឲ្យស្តោកស្តោយនោះ គឺទារិកានោះបានដាច់ខ្យល់​ស្លាប់រួចទៅហើយ ដែលភាពភ្ញាក់ផ្អើលនេះ កើតឡើងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមុខវត្តជន្លង់ម្លូរ ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
បុរសអ្នកឡើងត្នោតដែលបានប្រទះឃើញទារិកានោះ មានឈ្មោះ រឿន រ៉ន អាយុ៣៧ឆ្នាំ បានរៀបរាប់ឲ្យដឹងមុនពេលកើតហេតុថា គាត់បានទៅឡើងត្នោតដូចសព្វដង នៅពេលដែលឆ្លងកាត់កន្លែង​កើតហាតុ ក៏បានប្រទះឃើញកាបូបស្ពាយពណ៌ផ្កាឈូមួយ នៅក្បែរគុម្ពព្រៃ គាត់ក៏បានទៅបើកមើល ស្រាប់តែឃើញទារិកាម្នាក់នៅក្នុងនោះ ទើបរាយការណ៍ទៅអាជ្ញាធរតែម្តង។
បន្ទាប់ពី បានទទួលដំណឹងនេះ កម្លាំងអាជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយបានរៀបចំសពទារិកាខាងលើតាមប្រពៃណីខ្មែរ រីឯប្រជាពលរដ្ឋក៏បានឧទ្ទិកុសលឲ្យសពទារិកានោះ បានទៅកាន់សុខគតិភព កុំឲ្យជាតិក្រោយកើតមកជួបម្តាយបែបនេះទៀត៕
 
ប្រភព ៖ Fresh News
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment