ស្ត្រីម្នាក់ឈ្មោះ សៀង ស៊ី អាយុ៤០ឆ្នាំ ជាប្រពន្ធជនរងគ្រោះ បានប្រាប់លោកអនុសេនីយ៍ទោ នៅ នួន មេប៉ុស្តិ៍ផាត់សណ្តាយ ឲ្យដឹងថា កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ រូបគាត់និងប្តីឈ្មោះ ធូ ប៊ុនធឿន អាយុ៥០ឆ្នាំ រស់នៅភូមិផាត់សណ្តាយ ឃុំផាត់សណ្តាយ បាននាំគ្នាជិះទូកទៅលួចកាប់មែករាំងដែលដុះនៅក្នុងទឹកនៅចំណុច ព្រែកឆ្កោក ដើម្បីទុកដាក់ធ្វើសម្រាស់ចាប់ត្រី នៅពេលនោះប្តីរបស់គាត់ជាអ្នកឡើងកាប់ ចំណែករូបគាត់ជិះនៅលើទូកក្បែរដើមរាំងនោះ ខណៈកំពុងតែកាប់ដាច់១មែកធំនោះស្រាប់តែមែករាំងនោះបានបាក់មក សង្កត់កប្តីរបស់គាត់គាបជាប់នៅលើដើមរាំង ។
ស្ត្រីជាប្រពន្ធបន្តទៀតថា ដោយសារខ្លួនជាស្រីមិនដឹងធ្វើដូចម្ត៉េចអាចជួយប្តីបានក៏ សម្រេចចិត្តអុំទូកមកប្តឹងសមត្ថកិច្ច និងប្រជាពលរដ្ឋឲ្យទៅជួយ តែជាអកុសលទម្រាំតែអ្នកជួយទៅដល់នោះប្តីរបស់គាត់បានដាច់ខ្យល់ ស្លាប់នៅលើដើមឈើបាត់ទៅហើយ ។
សូមបញ្ជាក់ថា ដើមរាំងលិចទឹកទាំងអស់នោះ ច្បាប់បានហាមឃាត់មិនឲ្យកាប់ទេ ពីព្រោះជាជម្រកត្រីពងកូននៅរដូវវស្សា ៕
loading...
0 comments:
Post a Comment