សង្ឃ២អង្គកាប់គ្នា អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះជាប់ខ្នោះ

loading...
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១១ និង៣០នាទីព្រឹក នៅវត្តចំណាក់ ស្ថិតនៅក្នុងភូមិចំណាក់ ឃុំចំណាក់ក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នមានហេតុការណ៍មួយបានកើតឡើងរវាងព្រះសង្ឃ២អង្គបានមានជំលោះនឹងគ្នារហូនឈានទៅដល់ ការប្រើអំពើហិង្សារដោយមានការរងរបួសធ្ងន់ធ្ងរ។
ព្រះសង្ឃព្រះនាម រិន វុធទី ព្រះជន្ម១៨ព្រះវស្សា គង់នៅវត្តចំណាក់ មានទីលំនៅៗភូមិក្រោមផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានយកកាំបិតកាប់ទៅលើព្រះសង្ឃព្រះនាម ឌុច សុហេង ព្រះជន្ម១៧ព្រះវស្សា គង់ក្នុងវត្តកើតហេតុដូចគ្នា បណ្ដាលឲ្យរងរបួសជាទម្ងន់។
ក្រោយមកកំលាំងសមត្ថកិច្ចអធិការនគរបាលស្រុកស្ទោងបានចុះឃាត់ខ្លួនព្រះសង្ឃ មួយអង្គដាក់ខ្មោះតាមច្បាប់ព្រហ្មទណ្ឌ រីឯមួយអង្គទៀតរបួសធ្ងន់ធ្ងរចំកណ្ដាលផ្ទៃមុខ ត្រូវបានសាច់ញាតិ ដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ ទំនាស់ទាស់ទែងគ្នារវាងព្រះសង្ឃ២អង្គ បានធ្វើឲ្យមានការភ្ងាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ បច្ចុប្បន្នខាងសមត្ថកិច្ចកំពុងតែ និងកសាងសំណុំរឿងនេះបញ្ជូនទៅថ្នាក់លើ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕
b2b4b3
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment