ខេត្តសៀមរាប៖ នៅលើទំព័រ ហ្វេប៊ុក របស់លោកគឹម ឆៃហៀង អភិបាលរង ខេត្តសៀមរាប បានបង្ហោះនូវ សារមួយ ដោយលោកលើកឡើង ថាខ្ញុំសោកស្តាយណាស់..ខ្ញុំស្រក់ទឹកភ្នែក..ពេលឃើញឧក្រឹដជន កាប់បំផ្លាញ ដើមឈើដ៏កម្រ(ក្រញូង)នេះ..! ដោយលោកអភិបាល រងខេត្តភ្ជាប់ជាមួយនូវ រូបថត ចំនួន៤សន្លឹក ដែលរូបលោកបានដាំដើមឈើ និងរូបដើមឈើ គ្រញូង ដែលត្រូវបាន ជនកាប់បំផ្លាញ នៅតំបន់អង្គរធំ នៃខេត្តសៀមរាប។
គួបញ្ជាក់ថា ឈើគ្រញូងមួយដើមទំហំមុខកាត់ជិត ១ម៉ែត្រ និងកម្ពស់ ១៥ម៉ែត្រ នៅភាគខាងលិចនៃតំបន់អង្គរធំ ត្រង់ភូមិសាស្ត្រ ប្រាសាទជ្រុង ត្រូវមនុស្សមួយក្រុម ដែលបើករថយន្ត ស្លាកលេខរដ្ឋ នាំគ្នាយករណារយន្ត ទៅអារផ្ដួលរំលំ កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា។

ប្រភពពីអ្នកភូមិនគរក្រៅ ដែលរស់នៅក្បែរនោះ ឲ្យដឹងថា ឈើគ្រញូងមួយដើម នេះមានអាយុកាលជាង ២០០ឆ្នាំ ដែលបច្ចុប្បន្ន ក៏ជាទីសក្ការបូជា របស់ប្រជាពលរដ្ឋ នៅពេលគេត្រូវការសែនព្រេន ឬក៏បន់ស្រន់អារុក្ខអារក្ខអ្នកតា ជាដើម។
ប្រជាពលរដ្ឋនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ចោទប្រកាន់ថា មន្ត្រីអភិរក្សព្រៃឈើ មួយក្រុមរបស់ អាជ្ញាធរអប្សរា គឺជាអ្នកដៃដល់ដែលបាន យកម៉ាស៊ីន រណារពីរគ្រឿង ទៅអារផ្ដួល រំលំឈើគ្រញូង មួយដើមធំនៅ ក្នុងតំបន់អង្គរធំ។
loading...
0 comments:
Post a Comment