ជនរងគ្រោះទាំង២នាក់មានឈ្មោះ ងួន ម៉ើយ ភេទប្រុស អាយុ២៦ឆ្នាំ (ធ្លាក់បាក់កស្លាប់) និងឈ្មោះ ប៉ាង វៃ ភេទប្រុស អាយុ៣០ឆ្នាំ អ្នកទាំង២រស់នៅភូមិក្រាំងរំដេង ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត (រងរបួសធ្ងន់)។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញឈ្មោះ ឈិន រ៉ាន់ ភេទប្រុស អាយុ៣៥ឆ្នាំ បានបើករថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-2298 ដឹកម៉ាស៊ីនច្រូតស្រូវពីលើ ដោយបើកក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ មិនបានប្រុងប្រយ័ត្នក៏បានទៅបុកនឹងប៉ារ៉ាស់កាត់ទទឹងផ្លូវ បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ ដែលអង្គុយលើម៉ាស៊ីនច្រូតស្រូវធ្លាក់បាក់កស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកបាកាន ចំណែកឯសាកសពជនរងគ្រោះម្នាក់ទៀត រងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ KhmerNote
loading...
0 comments:
Post a Comment