អ្នករត់តុឈ្លោះគ្នាជាមួយភ្ញៀវ ចុងក្រោយជះទឹកស៊ុបដាក់ភ្ញៀវរលាកពេញមុខ (មានវីដេអូ)

loading...
នៅក្រុង Wenzhou ប្រទេសចិន បុរសម្នាក់ត្រូវបានគេប្តឹងទាមទារលុយសងជម្ងឺចិត្តជាច្រើន ព្រោះតែគាត់បានយកទៅស៊ុបក្តៅៗទៅចាក់ពីលើខ្លួនគេបណ្តាលឲគេរលាកពេញខ្លួន ហើយថែមទាំងមានហក់ទៅវាយគេឥតញញើតដៃថែមទៀតផង។ បុរសរូបនេះមានឈ្មោះថា Zhu មានតួនាទីជាអ្នករត់តុម្នាក់នៅក្នុងភោជនីយដ្ឋានលក់ស៊ុបមួយកន្លែង។
នៅថ្ងៃកើតហេតុ នារីម្នាក់បាននាំម្តាយ និងកូនរបស់នាងមកញ៉ាំស៊ុបនៅក្នុងហាងនោះ ប៉ុន្តែនាងខកចិត្តជាខ្លាំងហើយឈ្លោះគ្នាជាមួយបុរសជាបុគ្គលិក ព្រោះតែទឹកស៊ុបគេដាក់ឲតិចពេក និងសេវាកម្មហាក់ដូចជាមិនល្អសោះព្រមទាំងនិយាយសម្តីមិនសមរម្យទៀត។ ដោយហេតុនេះហើយ នាងក៏បានថតរូបហាងស៊ុបនោះយកទៅបង្ហោះចូលបណ្តាញសង្គម ដើម្បីប្រាប់អ្នកផ្សេងទៀតកុំឲមកញ៉ាំ ព្រោះតែសេវាកម្មរបស់បុគ្គលិកមិនល្អទេ តែរំពេចនោះបុរសជាបុគ្គលិកឃើញហើយក៏បានមកឈ្លោះគ្នាម្តងទៀតដោយសុំឲនារីនោះលុប រូប ដែលបានបង្ហោះចេញ ប៉ុន្តែនាងមិនព្រម។
អង្វរគេមិនព្រមខឹងខ្លាំងពេក បុរសរូបនោះបានចូលទៅក្នុងផ្ទះបាយ ហើយលើកយកទឹកស៊ុបក្តៅៗដែលកំពុងតែពុះមួយឆ្នាំងធំចេញមករួចលើកចាក់ពីលើនារីរូប នោះតែម្តងធ្វើឲនាងត្រូវឈឺចាប់ពើតផ្សាយ៉ាងខ្លាំងព្រោះតែត្រូវទឹកក្តៅរលាកពេញ ខ្លួន។ មិនត្រឹមតែចាក់ទឹកក្តៅពីលើទេ បុរសរូបនោះបានបោចសក់នាងអូសចេញពីកៅអី ហើយបានទាត់ធាក់វាយដំទៅលើរូបរាងកាយរបស់នាងថែមទៀតផងធ្វើឲនាងត្រូវរបួសឡើងទ្រោម ខ្លួនទាំងដែលនាងញ៉ាំស៊ុបមិនទាន់អស់។
បន្ទាប់ពីត្រូវរបួសហើយ នាងក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួសដោយពេទ្យប្រាប់ថាខ្លួន របស់នាងគឺត្រូវរលាកស្រោចសព្វអស់ ៤២ភាគរយទៅហើយ។ ព្រោះតែកើតទុក្ខមិនសុខចិត្តនឹងទង្វើរបស់បុគ្គលិករូបនោះ នារីរងគ្រោះបានធ្វើការដាក់ពាក្យបណ្ដឹងប្តឹងតែម្តងដោយទាមទារសំណងជាទឹកប្រាក់ ចំនួន ២៣៧០០០យ័ន (ប្រហែល ៣៥០០០ដុល្លារអាមេរិច)។
ចុងក្រោយតុលាការបានសម្រេចឲនាងឈ្នះក្តី ហើយតម្រូវឲហាងស៊ុបមួយកន្លែងនោះបង់លុយសងជម្ងឺចិត្តឲនាងតែម្តងទៅ ព្រមទាំងមានចេញថ្លៃមន្ទីរពេទ្យ និងថ្លៃព្យាបាលឲនាងទាំងអស់ផងដែរ។
ប្រភព៖  KhmerNote
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment