នៅសល់តែពីរថ្ងៃទៀតនឹងដល់ថ្ងៃបោះឆ្នោតប្រធានាធិបតីស.រ.អា. លោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ និងលោកស្រី Hillary Clinton បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ បានធ្វើដំណើរកាលពីថ្ងៃអាទិត្យទៅកាន់រដ្ឋសំខាន់ៗនៃការបោះឆ្នោត នេះ ដែលនៅទីនោះបេក្ខជននីមួយៗមានការគាំទ្រតិចជាងគូប្រជែងរបស់ខ្លួន។
នេះជាពេលចុងក្រោយ បង្អស់ដែលបេក្ខជនទាំងពីរនាក់នេះខិតខំប្រឹងប្រែងដើម្បីទាក់ទាញ ការយកចិត្តទុកដាក់ពីពួកអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្ត។
ការស្ទង់មតិនៅទូទាំងប្រទេសនៅតែបង្ហាញថា លោកស្រី Hillary Clinton ដែលជាអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា. នាំមុខបន្តិចលើលោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យឈរឈ្មោះជាលើកដំបូងសម្រាប់តំណែងសាធារណៈ តាមរយៈការបោះឆ្នោត។ ពួកអ្នកធ្វើវិភាគការស្ទង់មតិភាគច្រើនបំផុតទស្សន៍ទាយថា លោកស្រី Clinton នឹងឈ្នះឆ្នោតនៅថ្ងៃអង្គារស្អែកនេះ ក៏ប៉ុន្តែការមានប្រៀបរបស់លោកស្រីលើលោក Trump មិនអាចឲ្យលោកស្រីឈប់ពុះពារបានទេ ពីព្រោះការបង្អង់ណាមួយអាចជាឱកាសសម្រាប់លោក Trump ក្នុងការទទួលបានតំណែងកំពូលក្នុងសេតវិមាន តែក្នុងពេលប៉ុន្មានម៉ោងចុងក្រោយនៃការឃោសនាបោះឆ្នោតយ៉ាងយូរ។
ការស្ទង់មតិនៅទូទាំងប្រទេសកាលពីពេលថ្មីៗនេះបង្ហាញថា លោកស្រី Clinton ដែលស្វះស្វែងឱ្យក្លាយទៅជាប្រធានាធិបតីស្ត្រីទីមួយរបស់ប្រទេស អាមេរិក មានការគាំទ្រប្រមាណ ២ ភាគរយឬ ៣ ភាគរយលើលោក Trump ទោះណាជាការស្ទង់មតិធំមួយកាលពីពេលថ្មីៗនេះដោយកាសែត The Washington Post និងបណ្តាញទូរទស្សន៍អាមេរិកាំង ABC News បង្ហាញថា លោកស្រីនាំមុខលោក Trump ៤៨ភាគរយទល់នឹង ៤៣ភាគរយក៏ដោយ៕

តារាចម្រៀងនិងជាអ្នកនិពន្ធបទចម្រៀង នាង Katy Perry កាន់ដៃលោកស្រី Clinton នៅឯការប្រគំតន្ត្រីមួយនៅក្នុងរដ្ឋ Philadelphia កាលពីថ្ងៃទី៥ ខែវិច្ឆិកា។
ប្រភព៖ VOA
loading...
0 comments:
Post a Comment