គួរឲ្យ​ខ្លាច​ !! ម្ដាយ​ប្រើ​ទៅទិញ​ទឹកសុទ្ធ​, ត្រូវ​បីសាច​..តោងចូលព្រៃ រំលោភ២ដង​,ឈាម​ជោគ​...

loading...
ខេត្តកណ្ដាល៖  កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី៦វិច្ឆិកា២០១៦ព្រឹកមិញនេះ នៅ​ប៉ុស្តិ៍រដ្ឋបាលរកាកោងទី១ បានទទួលពាក្យបណ្ដឹងពីឈ្មោះណឹម ស៊ឹមអាយុ៤៦ឆ្នាំ រស់នៅភូមិព្រែកផ្ដៅឃុំរកាកោងទី១(ម្ដាយជនរងគ្រោះ) ប្រាប់ថាមាន ករណីរំលោភសេពសន្ថវ:លើអនីតិជន កើតឡើងកាលពីវេលាម៉ោង២០:០០នាទីថ្ងៃទី៥វិច្ឆិកា២០១៦ ចំណុចភូមិព្រែកផ្ដៅឃុំ រកាកោងទី១ខាងលើ។
ដោយជនរងគ្រោះឈ្មោះ យ.ស.ទ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរ រស់នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅនៅភូមិព្រែកផ្តៅឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណែកឯជនត្រូវចោទឈ្មោះឆុន សុខនៅ ភេទប្រុស អាយុ២០ឆ្នាំមុខរបរជាងឈើ រស់នៅភូមិព្រែកផ្តៅឃុំរកាកោងទី១ ស្រុកមុខកំពូលខេត្តកណ្តាល (កំពុងគេចខ្លួន)។ វត្ថុតាងបន្សល់ទុករួមមាន: ខោខ្លីក្នុងព៌ណផ្កាឈូកប្រឡាក់លោហិត,ខោខ្លីក្រៅព៌ណឈាមជ្រូកប្រឡាក់លោហិត,អាវ ដៃខ្លីព៌ណក្របោប្រឡាក់ដីផ្នែកខ្នង (ជារបស់កុមារីរងគ្រោះ) តាមដំណើររឿងមុនពេលកើតហេតុម្តាយជនរងគ្រោះបានប្រើជនរងគ្រោះអោយទៅទិញទឹកសុទ្ធ នៅផ្ទះសយ មករា (នៅក្បែរកន្លែងកើតហេតុ) នៅពេលជនរងគ្រោះទិញទឹកសុទ្ធរួចក៏ដើរត្រឡប់ មកផ្ទៈវិញតែដើរមកដល់ចំណុចដើមអំពិលទឹកចំងាយពីផ្ទៈលក់ទឹកសុទ្ធប្រហែល១០ម៉ែត្រត្រូវជនល្មើសចាប់អោប ជនរងគ្រោះ ពីក្រោយហើយខ្ទប់មាត់ជនរងគ្រោះមិនអោយស្រែកទាញចូលទៅកន្លែងកើតហេតុហើយចាប់រំលោភ ជនរងគ្រោះបានសំរេចចំនួន២ដង ពេលជនសង្ស័យរំលោភជនរងគ្រោះរួចហើយបានប្រាប់ជនរងគ្រោះ មិនអោយ ប្រាប់ម្តាយដោយអោយជនរងគ្រោះទៅផ្ទៈពេលជនរងគ្រោះមកដល់ផ្ទៈមិនប្រាប់ម្តាយខ្លួនឡើយលុះដល់ម៉ោង២១:០០នាទីទើបម្តាយជនរងគ្រោះ
ឃើញ ឈាមប្រឡាក់កែងជើងជនរងគ្រោះហើយ ម្តាយសួរទើបជនរងគ្រោះប្រាប់ម្តាយនូវរឿងហេតុខាងលើឯជនសង្ស័យគេចខ្លួនបាត់ លុះនៅថ្ងៃទី០៦.១១. ២០១៦ទើបម្ដាយជនរងគ្រោះនាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍តែម្ដង។ចំពោះករណីផ្នែកជំនាញសហការជាមួយប៉ុស្តិ៍កំពង់ស្វែងរកចាប់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមច្បាប់៕
IMG_20161106_143119FB_IMG_1478416601571
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment