នារី​ប្រទេស​ណា​មាន​សុដន់​ធំជាងគេ​នៅលើ​ពិភពលោក​?

loading...
ស្វែងយល់ : ការសិក្សា​ដឹកនាំ​ដោយ​អ្នកស្រាវជ្រាវ​មួយក្រុម​ដែល​ចេញផ្សាយ​លើ កាសែត​វិទ្យាសាស្ត្រ​សុខភាព​ស្ត្រី កាលពីពេល​ថ្មីៗ​កន្លងមក​ឲ្យ​ដឹងថា ស្ត្រី​អាមេរិក​មាន​សុដន់​ធំជាងគេ​ក្នុង​លោក ខណៈ​ស្ត្រី​នៅ​អាហ្វ្រិក និង​អាស៊ី ពិសេស​នៅ​អាស៊ីអាគ្នេយ៍​មាន​ទំហំ​តូច​។​
 
​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដែល​ឈានទៅរក​ការប្រៀបធៀប ទំហំ​សុដន់​ធម្មជាតិ ជា​មធ្យម​របស់​ស្រី្ត​ក្នុងចំណោម​១០៨​ប្រទេស​លើ​សាកលលោក ដោយ​ក្នុងនោះ​ពួកគេ​មិនបាន​រាប់បញ្ចូល​ស្ត្រី​មាន ផ្ទៃពោះ ស្ត្រី​វះកាត់​ពង្រីក​សុដន់ និង​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន ឬ​ស្ត្រី​មាន​ផ្ទៃពោះ ខែ​កន្លងទៅ​ទេ​។​
 
​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា ស្ត្រី​អាមេរិក​មាន​ទំហំ​សុដន់​ធំជាងគេ​ក្នុងចំណោម​បណ្តា​ប្រទេស​ផ្សេងទៀត​។ ក្រៅពី​អាមេរិក​ក៏មាន​ប្រទេស​កាណាដា អៀរ​ឡង់ ប៉ូឡូញ និង​ប្រទេស​អង់គ្លេស សុទ្ធសឹង​ជា​ប្រទេស​ដែល​ស្ត្រី​ដែល​សុដន់​ធំ​ក្នុង​លោក​។ ដោយឡែក​ប្រទេស​មាន​ស្ត្រី​សុដន់​តូច​ជាងគេ គឺ​ប្រទេស​ហ្វ៊ី​លី​ពី​ន ម៉ាឡេស៊ី បង់​ក្លា​ដែ​ស សា​ម័​រ និង​កោះ​សូ​ឡូ​ម៉ុង​។​
 
​ប្រទេស​កាណាដា​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​២​ក្នុង​បញ្ជី​តារាង​សុដន់​ ធំជាងគេ​។ ប្រ​ទេ​អៀរ​ឡង់​ចំណាត់ថ្នាក់​លេខ​៣​។ ប៉ូឡូញ​ចំណាត់ថ្នាក់​លេខ​៤ និង​ប្រទេស​អង់គ្លេស​ចំណាត់ថ្នាក់​លេខ​៥ ដែលមាន​ទំហំ​D និង​ចំណុះ​ទឹកដោះ​៨៧៩​មី​ល្លី​លីត្រ​។ ស្ត្រី​ប្រទេស​ហ្វ៊ី​លី​ពី​ន​មាន​ទំហំ​សុដន់​តូច​ជាងគេ​បំផុត​។ រីឯ​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​បាន​ធ្លាក់​បាត​តារាង ខណៈ​ប្រទេស​អាស៊ី​វិញ​ជាពិសេស​គឺ​នៅ​អាស៊ីអាគ្នេយ៍​ជា​កន្លែង​ស្ត្រី​មាន​ សុដន់​តូច​ជាងគេ​។​
 
​ស្ត្រី​ជិត​៤០០ ០០០​នាក់ ជុំវិញ​ពិភពលោក​ត្រូវបាន​គេ​វាស់​ទំហំ​សុដន់​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ ដ៏​អស្ចារ្យ​មួយ​នេះ​។ ពួកគេ​បាន​ប្រើប្រាស់​អាវ​ក្នុង​របស់​អឺរ៉ុប ដើម្បី​វាស់​ទំហំ​សុដន់​នីមួយៗ ការ​វាស់​ប្រើ​ខ្សែ​ម៉ែត្រ និង​ការ​ស្គែ​ន 3D​។ ជាក់ស្តែង​ក្រុម​ស្រាវជ្រាវ​រកឃើញថា ជនជាតិ​អាមេរិក​ស្បែក​សមាន​ទំហំ​សុដន់​ធំ​ជាង​ស្បែក​ខ្មៅ ពោលគឺ​ធំ​គ្រប់​កម្រិត​ទាំងអស់​តែម្តង​ដែលមាន​ចំណុះ​ទឹកដោះ​១.៦៦៨ មី​ល្លី​លីត្រ និង​ទំហំ Cup ខ្ពស់ជាង​ទំហំ F ទៅទៀត​។ ជាក់ស្តែង​នាង Kate Upton និង​នាង Kristina Hendricks សុទ្ធតែជា​តារា​ស្រី​អាមេរិក​ស្បែក​សមាន​សុដន់​ធំ​។​
​ចំណែក​ទំហំ​សុដន់​របស់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​វិញ គឺ​ចំណុះ​១.០៨៩​មី​ល្លី​លីត្រ និង​ទំហំ E Cup ។ ភាពធាត់​ក៏​ជា​ចំណែក​តូច​មួយ​ពាក់ព័ន្ធ​ទំហំ​សុដន់​ផងដែរ​។ ទំហំ​សុដន់​ជា​មធ្យម​ដែលមាន​ទំហំ​ធំ គឺ​មិន​គិតពី​ទម្ងន់​រាងកាយ​នោះទេ ហើយ​អត្ត​ព​លិ​ក និង​ស្ត្រី​មាន​រាង​ស្វែ​ល​ក៏​អាចមាន​សុដន់​ធំ​ដែរ​៕
ប្រភព៖ កំណើតថ្មី
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment