យោធា​អាមេរិក៖ ការ​តប​ត​នឹង​តាលីបង់​អាច​ធ្វើ​ឲ្យ​ជន​ស៊ីវិល​ស្លាប់​និង​របួស

loading...

កងយោធា​ស.រ.អា.បាននិយាយ​ថា​ការប៉ះទង្គិច​ដ៏ប្រល័យក្នុង​សប្តាហ៍​នេះជា​ មួយ​ពួកបះ​បោរ​តាលីបង់នៅ​ភាគខាងជើង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន អាច​នឹង​ធ្វើ​ឱ្យ​ជន​ស៊ីវិល​មាន​គ្រោះ​ថ្នាក់។
បើ​តាមអាជ្ញាធរ​ខេត្ត​ដែល​បាននិយាយ​កាលពីថ្ងៃសៅរ៍​ថាការ​វាយ​ប្រហារតាម​ អាកាស​រួម​គ្នា​ប្រឆាំង​នឹង​ពួក​បះ​បោរ​មុនពេល​ថ្ងៃរះ​កាលពី​ថ្ងៃព្រហស្បតិ៍ ​នៅ​ជិតក្រុង​ Kunduz នា​ប៉ែក​ខាងជើងប្រទេស​បានបណ្តាល​ឱ្យ​ជនស៊ីវិល​យ៉ាង​តិច​ណាស់​៣៣នាក់​ស្លាប់ ដោយ​ពាក់​កណ្តាល​ជា​កុមារ។​
ទាហានស.រ.អា.ពីរនាក់​និង​ទាហាន​នៃកងកុម្មង់​ដូរ​អាហ្វហ្គានីស្ថាន​ មួយ​ចំនួន​បាន​ស្លាប់​នៅ​មុន​មាន​ការហៅ​ឱ្យ​មានការ​វាយ​ប្រហារ​តាម​អាកាស ក៏​ប៉ុន្តែ​រហូតមក​ដល់​ពេល​នេះ​ក្រុមយោធា​ស.រ.អា.មិន​បាន​និយាយ​ទេអំពីការ​ ខូចខាតអ្វី​ខ្លះ។
នៅ​ពេល​លោក​ថ្លែងនៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុងក្រុងកាប៊ុលលោក​ ឧត្តមសេនីយ៍​ត្រី​ Charles Cleveland អ្នកនាំពាក្យ​នៃក្រុមយោធា​ស.រ.អា.​បាន​និយាយ​ថា​ «ការ​ស៊ើបអង្កេត​ដំបូងមួយបានរកឃើញ​ថា​កិច្ចខិតខំប្រឹងប្រែង​នៅជិត​ក្រុង kunduz កាល​ពី​ថ្ងៃទី​៣ ខែ​វិច្ឆិកា​ដើម្បី​ការពារ​កង​កម្លាំង​ការពារ​ជាតិនិង​កងកម្លាំង​សន្តិសុខ អាហ្វហ្គានីស្ថាន​បាន​បណ្តាលឱ្យ​មាន​ជន​ស៊ីវិល​ស្លាប់​និង​រង​របួស​»។
លោក Cleveland បាន​គាំទ្រ​ការនិយាយ​អះអាង​ដោយ​មន្ត្រីអាហ្វហ្គានីស្ថាន​ ដែល​ថា​កងកម្លាំង​ស.រ.អា.បាន​ផ្តល់ការ​ណែ​នាំដល់​ដៃគូក្នុង​មូលដ្ឋាន​របស់​ ពួកគេឱ្យ​ធ្វើកិច្ចប្រតិបត្តិការ​នៅក្នុងភូមិ Boz ដើម្បីរារាំងដល់ពួកតាលីបង់​ដែល​បាន​គ្រោង​ធ្វើ​ការវាយប្រហារ​ថែមទៀត​លើក្រុង Kunduz។ លោក​បានថ្លែង​ថា​កិច្ច​ប្រតិបត្តិការ​នេះ​បាន​កម្ចាត់មេបញ្ជាការ​ជាន់​ខ្ពស់ តាលីបង់​មួយ​ចំនួន។
លោក Cleveland បានសន្យា​ថា​កងយោធា​ស.រ.អា. ជាមួយ​ជំនួយរបស់ពួកមន្ត្រី អាហ្វហ្គានីស្ថាន​នឹងធ្វើ​ការ​ស៊ើបអង្កេត​ថែមទៀតហើយ​រកឱ្យ​ឃើញ​អំពីការពិត​ ជាក់ស្តែង​ទាក់ទិន​នឹងព្រឹត្តិការណ៍​នេះ៕
អ្ន​កភូមិ​អាហ្វហ្គាណ​ប្រមូល​ទ្រព្យសម្បត្តិ​របស់​ពួកគេ​មួយ​ថ្ងៃបន្ទាប់​ពី ការ​ប៉ះទង្គិច​រវាង​ក្រុម​តាលីបង់​នឹងកងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន នៅ​ក្នុង​ភូមិ​មួយ​ដែល​កាន់​កាប់​ដោយ​តាលីបង់ Buz-e Kandahari ក្នុង​ខេត្ត Kunduz ភាគខាងជើង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថានកាលពី​ថ្ងៃសុក្រ​ទី​០៤ វិច្ឆិកា ២០១៦។ 
ប្រភព៖ VOA
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment