នាយករដ្ឋមន្រ្តីកម្ពុជា អបអរសាទរចំពោះជ័យជម្នះរបស់លោក ដូណាល់ ត្រាំ

loading...
ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីលទ្ធផលបានប្រកាសថា លោក ដូណាល់ ត្រាំ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានចេញមកសម្តែងការអបអរសាទរផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការអបអរសាទតាមទំព័រ Facebook របស់សម្តេចថា «អបអរសាទរ ឯកឧត្តម ដូណាល់ ត្រាំ (Donald Trump) ដែលបានទទួលជោគជ័យសំរាប់ការបោះឆ្នោតជាប្រធាធិបតីអាមេរិក»
សម្តេចតេជោ ហ៊ុន សែន ក៏ឆ្លៀតឌឺដងឲ្យមេបក្សប្រឆាំង ដែលបានហៅសម្តេច និង លោក ត្រាំ ជាជនផ្តាច់ការផងដែរ។ សម្តេចតេជោ បានថ្លែងដូច្នេះ «ប៉ុន្មានថ្ងៃមុន នៅពេលដែលខ្ញុំបង្ហាញនូវការគាំទ្ររបស់ខ្ញុំ ចំពោះ ឯកឧត្តម មានមនុស្សមួយចំនួនបានចេញមកវាយ​ប្រហារខ្ញុំ រហូតចោទ ឯកឧត្តម ថាជាមនុស្សផ្តាច់ការ​ទើប​មានមនុស្សដូចខ្ញុំទៅគាំទ្រ»
សូមបញ្ជាក់ថា ការគាំទ្ររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះលោក ត្រាំ បានធ្វើឡើងមុនពេលដំណើរការបោះឆ្នោតមកម្ល៉េះ។ សម្តេចតេជោ ហ៊ុន សែន ថា បើដូណាល់ ត្រាំ ឈ្នះឆ្នោត ពិភពលោកនឹងមានសភាពការណ៍ល្អប្រសើរ។
ពេលនេះអ្វីៗច្បាស់ហើយ​ គឺប្រជាជនអាមេរិកត្រូវការឯក​ឧត្តមដឹកនាំ​ ហើយការគាំទ្ររបស់ខ្ញុំក៏មិនខុសដែរ៕
ប្រភព៖ freshnewsasia
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment