បុរសវ័យចំណាស់ដែលត្រូវចាប់ខ្លួនឈ្មោះ នង ធម្មនី អាយុ៧២ឆ្នាំ មានទីលំនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យរូបនេះគឺធ្វើឡើងតាមពាក្យបណ្តឹងគ្រួសារ២ដែល បានប្តឹងថា បុរសចំណាស់នោះបានលូកលាន់កូនស្រីពួកគាត់តាមដងផ្លូវ ។ ក្មេងស្រីរងគ្រោះទាំង២នាក់ជាអ្នកភូមិព្រៃព្រិចដូចគ្នាដោយ ម្នាក់ឈ្មោះ ន.ស.អ អាយុ១១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឈ.ម.ល អាយុ៩ឆ្នាំ ។
ក្មេងស្រីរងគ្រោះអាយុ១១ឆ្នាំបានឲ្យសមត្ថកិច្ចដឹងថា ដំបូងនាងកំពុងឈរលេងតាមដងផ្លូវ ពេលនោះស្រាប់តែតាចាស់នោះបានជិះកង់ទៅឈប់ក្បែរហើយចាប់ដៃនាង ដោយនិយាយលែបខាយថា ទៅជាមួយតាម្តងម្កាលស្រួលទាំងអស់គ្នា ។ ដោយឃើញសភាពមិនល្អ នាងក៏រើបម្រះ និងបានរត់បណ្ដើរយំបណ្ដើរទៅប្រាប់គេឯងតែម្តង ។
ចំណែកក្មេងស្រីរងគ្រោះអាយុ៩ឆ្នាំក៏បានឲ្យសមត្ថកិច្ចដឹងដែរ ថា ខណៈនាងកំពុងឈរឃ្វាលគោ ស្រាប់តែបុរសវ័យចំណាស់រូបនោះទៅចាប់ឱបនាង ហើយលូកលាន់នាង នាងស្រែកយំខ្លាំងៗ លុះអ្នកស្រុកឃើញក៏នាំគ្នាព័ទ្ធចាប់បានតែម្តង ។
អ្នកភូមិព្រៃព្រិចមួយក្រុមជិត១០នាក់ រួមទាំងឪពុកម្តាយក្មេងស្រីរងគ្រោះទាំង២នាក់ផង បានលើកគ្នាទៅកាន់ប៉ុស្តិ៍រដ្ឋបាលដើម្បីដាក់ពាក្យប្តឹងបុរសវ័យ ចំណាស់ខាងលើ និងទាមទារសុំឲ្យសមត្ថកិច្ចមានចំណាត់ការចំពោះជនសង្ស័យតាម ផ្លូវច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទំនងជាស្រវឹងធ្លាក់ភ្នែកផង និយាយទាំងសឿងបឿងថា គាត់ជាអាចារ្យវត្តបាលិលេយ្យ ក្នុងក្រុងប៉ោយប៉ែត ហើយសារភាពថា គាត់បានស្ទាបអង្អែលក្មេងស្រីទាំង២នាក់មែន តែថា ការអង្អែលនោះជារបៀបលេងសើចតែប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយជនសង្ស័យរូបនេះត្រូវប្រភពពីអ្នកស្រុកភាគច្រើន និយាយថា ជាមនុស្សមិនសូវគ្រប់ ហើយថា បើមិនស្រវឹងស្រាជននេះមិនដែលមានបញ្ហាអ្វីទេ ផ្ទុយទៅវិញបើស្រវឹងហើយឃើញស្រីក្មេងមិនបានទេ យ៉ាងហោចវាយចិញ្ចើមដាក់ ឬនិយាយឡែបខាយដែរ រហូតមានពេលខ្លះដើរលូកលាន់គេឯងដូចករណីខាងលើអ៊ីចឹង ។
ជួបជាមួយអាចារ្យ និងគណៈកម្មការវត្តបាលិលេយ្យ ពួកគាត់បដិសេធថា ជនសង្ស័យខាងលើមិនមែនជាអាចារ្យវត្តបាលិលេយ្យទេ ។ គណៈកម្មការ និងអាចារ្យវត្តបាលិលេយ្យនិយាយថា ជនសង្ស័យខាងលើកន្លងមកក៏ធ្លាប់ចូលទៅរំខានព្រះសង្ឃក្នុងវត្តដោយ អះអាងថា ខ្លួនជាអាចារ្យផងដែរ ហើយពួកគាត់ថា ឲ្យតែពេលស្រវឹង គឺយ៉ាប់ ។
លោក ព្រំ ពិសិដ្ឋ អធិការរង ទទួលបន្ទុកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទថា ជនសង្ស័យទំនងជាមនុស្សមិនសូវគ្រប់ ដោយប្រាប់សមត្ថកិច្ចថា បានស្ទាបលូកលាន់ក្មេងស្រីទាំង២មែន ។ លោកអធិការរងបន្តថា ផ្អែកលើពាក្យបណ្តឹងរបស់គ្រួសារក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ខាងលោកនឹងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បី ចាត់ការបន្តតាមនិតិវិធីច្បាប់នៅរសៀលថ្ងៃទី៦វិច្ឆិកានេះ ៕
loading...
0 comments:
Post a Comment