Vardy អាច​ជាប់​បម្រាម​1​លើក​ទៀត​ពី​បទ​ជេរប្រទេច​អាជ្ញាកណ្ដាល

loading...
កីឡាករ​Jamie Vardy ខ្សែប្រយុទ្ធ​ក្លិប​Leicester City អាច​ត្រូវ​សមាគម​បាល់ទាត់​អង់គ្លេស​(FA)​ដាក់​បម្រាម​មួយ​ប្រកួត​ទៀត ក្រោយ​ពី​ពោល​ពាក្យ​អសុរោះ​ដាក់​អាជ្ញាកណ្ដាល​លោក Jon Moss ក្នុង​ពេល​ក្លិប​Leicester City បើកទ្វារ​ទទួលភ្ញៀវ​ក្លិប​West Ham​ដោយ​លទ្ធផល​ស្មើ​២-២​កាលពី​ថ្ងៃ​ទី​១៧ មេ​សា ។
ការ​ប្រកួត​ពេល​នោះ Vardy​បាន​ជេរ​អាជ្ញាកណ្ដាល​ព្រមទាំង​ចង្អុលមុខ​ដោយ​ក្រេវក្រោធ​ទៀត​ផង ។ កន្លង​មក​Vardy ត្រូវ​ហាម​មិន​ឱ្យ​ចូលរួម​ប្រកួត​១​លើក​ជា​ស្វ័យប្រវត្តិ ក្រោយ​ពី​ទទួល​កាត​លឿង​២​ដង​ធ្វើ​ឱ្យ​ខក​ខានមិនបាន​ចូលរួម​ប្រកួត​ពេល Leicester City​បើកទ្វារ​ទទួល​ក្លិប​Swansea នៅ​ថ្ងៃ​ទី​២៣ មេ​សា ខាង​មុខ ៕
 
 ប្រភព៖កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment