យោងតាមក្រុមស្រាវជ្រាវ បុគ្គលក្នុងវ័យចូលនិវត្តន៍ដែលចំណាយពេលរបស់ខ្លួនជាមួយប្រព័ន្ធអុ ីនធើណិតតួយ៉ាងដូចជា Facebook Skype Email...មិនមានអារម្មណ៍ឬភាពឯកាដូចបុគ្គលដែលមិនប្រើប្រាស់ ប្រព័ន្ធទាំងនេះទេ ។ ភាពរីករាយ ប្លែកភ្នែកនិងប្លែកអារម្មណ៍បានមកពីបណ្តាញព័ត៌មានសង្គមទាំងនេះ នឹងជួយបង្អាក់បញ្ហាអាក្រក់នានាដែលយាយីដល់ផ្លូវកាយនិងចិត្ត ។
ការពិសោធលើបុគ្គលវ័យពី៦៥-៩៥ឆ្នាំ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of Exeter បានរកឃើញថា ក្រុមដែលប្រើប្រាស់បណ្តាគេហទំព័រអាចដោះស្រាយបញ្ហាសុខភាពរបស់គេ បានល្អប្រសើរនៅពេលមានវ័យកាន់តែចាស់ទៅ ។ ក្នុងចំណោមនោះ អ្នកដែលប្រើប្រាស់បណ្តាញទាក់ទងអាចមើលឃើញរូបភាពគ្នាផ្ទាល់ សុខភាពផ្លូវកាយនិងផ្លូវចិត្តបានល្អប្រសើរច្រើន ។ ពួកគេមានភាពរួសរាយ ហើយសមត្ថភាពទទួលចំណេះដឹងក៏ល្អផងដែរ ។
វេជ្ជបណ្ឌិត Thomas Norton អ្នកដឹកនាំការសិក្សាបាននិយាយថា លទ្ធផលនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ភាពឯកាក្នុងចំណោមបុគ្គលវ័យចំណាស់អាចជាហេតុបង្កនៃភាពឆាប់ ទ្រុឌទ្រោមរបស់សុខភាព ។ លោកថា៖ «វាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលយើងទាំងអស់គ្នាព្យាយាមធ្វើឱ្យ ល្អប្រសើរនូវមធ្យោបាយទំនាក់ទំនងជាមួយបុគ្គលនៅជុំវិញខ្លួន ។ យ៉ាងណា អ្វីដែលយើងភ្ញាក់ផ្អើលគឺថា ការទំនាក់ទំនងក្នុងសង្គមជាផ្នែកមួយសំខាន់ជួយកែលំអសុខភាពផ្លូវ កាយនិងចិត្ត» ។ វេជ្ជបណ្ឌិតរូបនេះបានបន្ថែមថា ៖ «បណ្តាជនដែលរស់នៅដាច់ពីទំនាក់ទំនងសង្គមមនុស្សឬធ្លាប់រស់នៅឯកាគឺ ងាយនឹងកើតមានជំងឺផ្សេងៗនិងធ្លាក់ចុះសមត្ថភាពខួរក្បាល» ៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment