-ពុំមានថ្នាំណាដាក់ឲ្យបាត់កន្ទុយថ្លែនបានទេ
-ស្នាមពកក្រិនមានពណ៌សៗនៅគល់ភ្នែកហៅថា Pinguela វិវឌ្ឍទៅជាកន្ទុយថ្លែន
- ភាគច្រើនអាចកើតមានចំពោះអ្នកដែលធ្វើការនៅក្រោមពន្លឺថ្ងៃ ក្តៅស្ងួត ធូលីហុយ និងផ្សែងច្រើនទៀត ជាពិសេសនៅតំបន់អេក្វាទ័រ។
-គេសង្កេតឃើញបុរសកើតមានករណីកន្ទុយថ្លែននេះច្រើនជាងស្ត្រី
-អាចកើតមានក្នុងភ្នែកម្ខាង ឬទាំងសងខាង
-កន្ទុយថ្លែនខ្លះអាចដុះរហូត និងខ្លះអាចដុះដល់ដំណាក់កាលណាមួយក៏ឈប់ដុះ ។
- កន្ទុយថ្លែនអាចធ្វើឲ្យមានការប្រែប្រួល លើជាលិកាធម្មតានៃភ្នែកដោយបន្សល់ទុកជាតិប្រូតេអីុន និងខ្លាញ់យា៉ងក្រាស់ក្រៃ ។
-ពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ុន្តែអាចធ្វើឲ្យភ្នែករកាំ និងគ្មានផាសុកភាព ។
-អាចធ្វើឲ្យប៉ះពាល់គំហើញ ក្នុងករណីដែលវាដុះចូលដល់កណ្តាលនៃកញ្ចក់ភ្នែក ។
-ការវះកាត់ចេញទើបអាចធ្វើឲ្យកញ្ចាក់ភ្នែកប្រសើរឡើងវិញ ។
ទោះជាយា៉ងណាក៏ដោយ អត្រានៃការដុះកន្ទុយថ្លែនឡើងវិញអាចមានកម្រិតខ្ពស់ដល់៤០ភាគរយបន្ទាប់ពីការវះកាត់រួច ៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment