ក្នុងសន្និសីទសារព័ត៌មាននៅរសៀលនេះ លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា ចម្លើយទាំងនេះ គឺលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឆ្លើយប្រាប់អង្គភាពលោក នៅក្នុងពេលកំពុងសាកសួរ។ បើតាមលោក ឱម យ៉ិនទៀង អង្គភាពលោកទុកពេលឲ្យលោក ស៊ាង ចែត រកមេធាវីការពារខ្លួន មុននឹងលោកទម្លាក់ភស្តុតាងលើលោក សៀង ចែត នៅរយៈពេល៤៨ម៉ោង។
ការឃាត់ខ្លួនលោក ស៊ាង ចែត មេឃុំមកពីគណបក្សសម រង្ស៊ីរូបនេះ គឺធ្វើឡើងក្រោយពីមានសំណេរលើក្រដាសដោយដៃចំនួន៤ទំព័រ ដែលសារព័ត៌មាន Fresh News ផ្សាយថាជាអក្សររបស់កញ្ញា ស្រីមុំ ដោយបានរៀបរាប់ថា លោក បានយកថវិការបស់ឯកឧត្តម កឹម សុខា ចំនួន៥០០ដុល្លារ យកទៅឲ្យម្ដាយរបស់នាង ដើម្បីលួងលោមនាងឲ្យនិយាយកុហកចំពោះមុខសមត្ថកិច្ច។
ត្រង់ចំណុចនេះ លោក ឱម យ៉ិនទៀង អះអាងថា លោកទទួលយកព័ត៌មានពីកញ្ញាស្រីមុំ តែ២០ភាគរយ តែលោកទទួលយកចម្លើយសារភាពពីលោក ស៊ាង ចែត ៨០ភាគរយ។
ក្រៅពីលោក ស៊ាង ចែត នេះ ក្នុងក្រដាសសរសេរដោយដៃនោះ ក៏អះអាងថា មានមន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស និងមន្ត្រីអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយចំនួនទៀត ដែលបានលួងលោមរូបនាងឲ្យនិយាយកុហកពីការពិត ប្រាប់ដល់មហាជន សារព័ត៌មាន និងសមត្ថកិច្ចអំពីរឿងមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា។ បើតាមប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកបានដាក់លិខិតកោះហៅអ្នកពាក់ព័ន្ធចំនួន៨នាក់ទៀត ដើម្បីមកស្ដាប់ហេតុផលពួកគេ៕
loading...
0 comments:
Post a Comment