ភ្លើងស្នេហ៍យុវវ័យ! បម្រុងរួមរ័ក បងមកទាន់​

loading...
ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦ 
ខេត្តកណ្ដាល ៖ គូស្នេហ៍​១​គូខាង​ប្រុស​មាន​អាយុ​១៩​ឆ្នាំ ចំណែក​ខាង​ស្រី​មាន​អាយុ​១៥​ឆ្នាំ លួច​ទាក់ទង​ស្នេហា​គ្នា​រយៈពេល​ជាង​១​អា​ទិត្យ​​ប៉ុណ្ណោះ ក៏​បាន​ណាត់គ្នា​តាម​ទូរស័ព្ទ​ជួប​កៀកកើយ និង​រួមរ័ក​មេត្រី​គ្នា​នៅ​ក្នុង​គុ​ម្ពោ​ធ​ព្រៃ​មួយ​កន្លែង​ក្បែរ​ភូមិ ។

ខណៈ កំពុង​ឱប​ថើប បម្រុង​បើក​ប្រតិបត្តិការ​ក៏​ស្រាប់តែ​ដាច់​សង្វា​ក់​អស់ ដោយ​ត្រូវ​បងថ្លៃ​ខាង​ស្រី​ទៅ​ទាន់​ស្រែក​ឆោឡោ បង្ក​ការ​ភ័យ​ខ្លាច ហើយ​យុវជន​នោះ​បាន​លើក​ខោ​រត់​ទាំង​ព្រលឹង​ចុង​សក់​រត់​ជាន់​លើ​បន្លា​បន្លា​មុត ប៉ុន្តែ​រត់​មិន​រួច​ឡើយ ដោយ​ត្រូវ​បងថ្លៃ​នាង​ជា​សង្សារ​ចាប់​បាន​ប្រគល់​ឱ្យ​ប៉ូលិស​តែ​ម្តង ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ មេ​សា ២០១៦ នៅ​ក្នុង​គ​ម្ពោ​ធ​ព្រៃ ស្ថិត​នៅ​ក្បែរ​ភូមិ​ខ្នារ ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

យុវជន​ខាងលើ​ឈ្មោះ​អួ​ង សាន​ម៉ៅ អាយុ​១៩​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុង ភូមិ​ច្រក​ក្រសាំង ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គ​ស្នួល រីឯ​​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់ ៕
ប្រភព៖កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment