ដកតំណែង​មេគណ​ ខេត្តកំពង់ស្ពឺ ព្រះនាម ឌូ វណ្ណ​ឌឿ​ន បន្ទាប់ពី​ឡើង​ច្រៀង​លើ​ឆាក​

loading...
ខេត្តកំពង់ស្ពឺ ៖ គ​ណៈ​សង្ឃ​នា​យ​ក នៃ​ព្រះ​រាជា​ណាច​ក្រ​​ក​ម្ពុជា បាន​ស​ម្រេ​ច​ដ​ក​តំ​ណែង ព្រះ​​មេ​គណ​ ​ខេត្ត​កំពង់​ស្ពឺ ព្រះ​នា​ម ឌូ វណ្ណ​​ឌឿ​ន ដែល​​បាន​​ប្រ​ព្រឹត្ត ខុស​​ធ​ម៌​វិន័យ របស់​​ព្រះ​ពុទ្ធ ដោយ​សារ​​ព្រះ​អង្គ ឡើង​​ច្រៀង លើ​​ឆាក​​ត​ន្ត្រី ឲ្យ​ពុ​ទ្ធ​បរិ​ស័ទ​​រាំ​ស​ប្បា​យ យា់ង​ ហោចណាស់ ៥​បទ ក្នុងអំឡុងពេល​ចូលឆ្នាំ​កន្លងទៅ ដែល​ការសម្រេច​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ គណៈសង្ឃ​នាយក និង​មន្ត្រី​ក្រសួង​ធម្មការ កាលពី​យប់​ថ្ងៃទី ២០ ខែមេសា ។​
​គណៈសង្ឃ​នាយក បាន​កោះប្រជុំ​ទាំងយប់ នៅ​ថ្ងៃទី ២០ ខែមេសា ក្រោយពី​វីដេអូ នៃ​ការឡើង​ច្រៀង លើ​ឆាក​តន្ត្រី របស់​មេគណ ខេត្តកំពង់ស្ពឺ ដែល​ត្រូវបាន​គេ​បង្ហោះ នៅលើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ហើយ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ពី​អ្នកប្រើប្រាស់ បណ្តាញ​សង្គម​មួយ​នេះ​។ នៅ​ចំពោះមុខ គណៈសង្ឃ​នាយក ព្រះអង្គ ឌូ វណ្ឌ​ឌឿ​ន បានទទួល​ស្គាល់ កំហុស​របស់ខ្លួន ហើយ​គណៈ​សង្ឃនាយក ក៏​សម្រេច​ដកតំណែង របស់​ព្រះអង្គ ជា​មេគណ ខេត្តកំពង់ស្ពឺ ចោល​តែម្តង ដើម្បី​ប្រគល់​ឲ្យ​ព្រះសង្ឃ ដែល​គង់នៅ​វត្ត​ផ្សេងទៀត នៅ​ខេត្តកំពង់ស្ពឺ កាន់តំណែង​ជំនួស​៕

WAT 210411 WAT 210410 
ប្រភព៖ វត្តភ្នំ
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment