អាជ្ញាធរចិន បញ្ជារឱ្យ APPLE បិទសេវា ហាងលក់សៀវភៅ IBOOK STORES និងហាងវីដេអូ ITUNES MOVIES

loading...
apple service blocked in China

អាជ្ញាធរចិន កាលពីពេលថ្មីៗនេះ បានបញ្ជារឱ្យ Apple បិទសេវា ហាងលក់សៀវភៅ iBook Stores និងហាងវីដេអូ iTunes Movies នៅក្នុងប្រទេសចិន… នេះបើតាម របាយការណ៍ពី The New York Times។ ប្រភព បានបន្តថា ការបញ្ជារឱ្យបិទនេះ កើតឡើង រយៈពេល 6 ខែ ក្រោយពេល សេវាកម្មនេះ ទទួលបាន ការអនុញ្ញាតិពី រដ្ឋាភិបាលចិន។
បើតាមប្រភព បានឱ្យដឹងថា ការបិទនេះ គឺដោយសារ ក្រុមហ៊ុន Apple បានដាក់លក់ វីដេអូមួយឈ្មោះ Ten Years (10 ឆ្នាំ) របស់ ហុងកុង ដែលនិយាយពី អនាគតក្រុងហុងកុង នាឆ្នាំ 2025 ដែលពោរពេញទៅដោយ ប៉ូលីសឯកសណ្ឋានក្រហម (ប៉ូលីសកុំម្មុយនីសចិន), ការតវ៉ាប្រឆាំងរដ្ឋាភិបាល និងការលំបាករស់នៅរបស់សង្គម។ គួររំលឹកថា វីដេអូនេះ ទើបតែ ទទួលបាន ពានរង្វាន់ Hong Kong Film Awards កាលពីខែនេះ ហើយត្រូវបាន រដ្ឋាភិបាលចិនដីគោក បិទមិនឱ្យបញ្ចាំង នៅ ទឹកដីចិនដីគោក នោះទេ។
តំណាងក្រុមហ៊ុន Apple គ្រាន់តែប្រាប់ឱ្យដឹងថា Apple សង្ឃឹមថា នឹងដំណើរការ សេវាកម្មលក់សៀវភៅ និងភាពយន្ត របស់ខ្លួន ម្តងទៀត ក្នុងពេលឆាប់ៗនេះ។
ក្រោយការបញ្ជារឱ្យបិទហាងទាំងពីរនេះ ប្រធានាធិបតីយ Xi Jinpin បានកោះប្រជុំ ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ នៅចិន ដូចជា លោក Jack Ma របស់ ក្រុមហ៊ុន Alibaba, លោក Ren Zhengfei របស់ក្រុមហ៊ុន Huawei និងនាយកក្រុមហ៊ុនដទៃទៀត ជជែកគ្នា អំពី គោលនយោបាយ អីុនធើណែត នៅប្រទេសចិន។ The New York Times បានឱ្យដឹងថា ប្រទេសចិន កំពុងផ្តោតទៅលើ ការលើកដំឡើង ក្រុមហ៊ុនបច្ចេកវិទ្យាចិន នៅក្នុងប្រទេស ហើយព្យាយាម កាត់បន្ថយ ឥទ្ធិពលពីក្រុមហ៊ុន បរទេស ដូចជា Apple ជាដើម៕
ប្រភព៖ioskhmer.com
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment