ខ្សែប្រយុទ្ធ​ក្លិប Man Utd ក្បត់ចិត្ត​ប្រពន្ធ​លួច​នាំ​គូស្នេហ៍​ថ្មី​ដើរ​កម្សាន្ត​នៅ​ប៉ា​រី​ស

loading...
ទីភ្នាក់ងារ​ព័ត៌មាន​The Sun​របស់​អង់គ្លេស​ផ្សាយ​ថា កីឡាករ​Anthony Martial ខ្សែប្រយុទ្ធ​ក្លិប Man Utd ត្រូវ​បាន​នាង​Samantha​ជា​ភរិយា​ឈប់រ​វីរ​វល់​ទោះបី​អ្នក​ទាំង​២​មានកូន​ ស្រី​អាយុ​មិន​ដល់​១​ឆ្នាំ​ក៏​ដោយ បន្ទាប់​ពី​កីឡាករ​រូប​នេះ​លួច​នាំ​នាង Emily Wademan​តារា​ម៉ូ​ដ​ដ៏​ស្រស់​ស្អាត​ដើរ​កម្សាន្ត​នៅ​ប្រទេស​បារាំង​កាលពីដើម ​ឆ្នាំ​កន្លង​ទៅ ដោយ​បណ្ដោយ​ឱ្យ​ភរិយា​ជាទី​ស្រឡាញ់​មើលថែ​កូន​តែ​ម្នាក់ឯង ។
ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​បារាំង​រូប​នេះ​បាន​នាំ​នាង Wademan ដើរ​កម្សាន្ត​នៅ​ប៉ា​រី​ស​ទុក​ឱ្យ​នាង​Samantha​នៅផ្ទះ​មើលថែ​កូនស្រី​ Peyton អាយុ​៨​ខែ​តែ​ម្នាក់ឯង ។ កាលពី​ស​ប្ដា​ហ៍​មុន នាង Samantha ឈប់​តាមដាន Instagram​របស់​ស្វាមី​ស្រប​ពេល​ស្វាមី​លុប​រូបថត​នាង​ទាំងអស់​ចេញពី​ Facebook របស់​ខ្លួន ធ្វើ​ឱ្យ​រឿងរ៉ាវ​បែកបាក់​កាន់តែ​រីក​ធំ​ឡើង ៕

ប្រភព៖កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment