ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦ ម៉ោង ១៤:៤៩ (25-04-2016 14:49)
ខេត្តប៉ៃលិន ៖ យុវជនម្នាក់ ក្នុងចំណោម៣នាក់រងរបួសធ្ងន់ប៊ិះដាច់.កដៃស្តាំហូរឈាមជោកដី ហើយត្រូវមិត្តភក្តិដឹកតាមម៉ូតូ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ត្រូវគ្រូពេទ្យដេរអស់ជាច្រើនថ្នេរ ខណៈពួកគេនាំគ្នាជិះម៉ូតូ១គ្រឿងចេញពីផ្ទះបម្រុងទៅទិញបង្អែមហូបនៅក្បែរសួនកុមារ ស្រាប់តែត្រូវក្មេងទំនើង១ក្រុមមានគ្នាជិត១០នាក់ ទាញកាំបិតប៉័ងតោចូលទៅកាប់ប្រហារស្រស់ៗ បណ្តាលឱ្យរងរបួសកដៃស្តាំធ្ងន់ធ្ងរតែម្តង ។ ក្រោយពេលកាប់រួច ជនដៃដល់និងបក្សពួកទាំងនោះ បាននាំគ្នាដាក់មេប្រូចរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៣ មេសា ២០១៦ ស្ថិតនៅលើសួនកុមារ ទល់មុខសាលាខេត្តប៉ៃលិន ក្បែរស្នងការដ្ឋាននគរបាលខេត្ត ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វាសនា ភេទប្រុស អាយុ២១ឆ្នាំ ជាកម្មករសំណង់ រងរបួសដាច់.កដៃស្តាំ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងមិត្តភក្តិ២នាក់ទៀត ២-ឈ្មោះលី ភេទប្រុស អាយុ២៨ឆ្នាំ និង២-ឈ្មោះមិន ភេទប្រុស អាយុ៣០ឆ្នាំ ទាំងអស់គ្នារស់នៅភូមិសង្កាត់ខាងលើ ។ ចំណែកជនដៃដល់ត្រូវគេស្គាល់ឈ្មោះទិត្យ ភេទប្រុស អាយុ២៩ឆ្នាំ ជាកម្មករ រស់នៅក្បែរសាលាចិន ក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងបក្សពួក៧ ទៅ៨នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ។
ប្រភពពីជនរងគ្រោះថា រូបគេធ្លាប់ស្គាល់ជនដៃដល់ម្នាក់នោះ ហើយក៏ធ្លាប់ធ្វើការជាកម្មករសំណង់ជាមួយគ្នាដែរ ដោយពីមុនធ្លាប់មានបញ្ហាឈ្លោះទាស់ទែងពាក្យសម្តីនឹងគ្នាម្តងដែរ ហើយក៏ឈប់ធ្វើការជាមួយគ្នា ។ ប្រភពបន្តទៀតថា នៅយប់ថ្ងៃកើតហេតុ ខណៈរូបគេនិងមិត្តភក្តិពីរនាក់ទៀត បានជិះម៉ូតូ១គ្រឿងចេញពីផ្ទះបម្រុងទៅទិញបង្អែមនៅកន្លែងសួនកុមារហូប ដោយទើបតែចតម៉ូតូឈប់នៅក្បែរនោះ ស្រាប់តែជនដៃដល់ និងបក្សពួកនាំគ្នាចូលមករកកាប់ពួកគេតែម្តង ។
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment