ពលករទាំង៤៤នាក់ដែលសមត្ថកិច្ចចម្រុះទប់ស្កាត់ព្រឹកថ្ងៃទី២៣មេ សានេះមានស្រី១៩នាក់ កុមារ៤នាក់ ពួកគេមកពីខេត្តបាត់ដំបង២នាក់, បន្ទាយមានជ័យ៧នាក់, ពោធិ៍សាត់៥នាក់, កំពង់ចាម៦នាក់, តាកែវ៨នាក់, សៀមរាប៩នាក់, ព្រៃវែង៣នាក់, ត្បូងឃ្មុំ១នាក់, កំពង់ធំ១នាក់ និងមកពីខេត្តកណ្តាល១នាក់ ។
លោកវរសេនីយ៍ទោ ហុង សុផន សមាជិកគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៥ប្រាប់ឲ្យដឹងថា ការទប់ស្កាត់ពលករនេះធ្វើឡើងដោយសហការជាមួយសមត្ថកិច្ចចម្រុះដូចជា នគរបាលការពារព្រំដែនគោកលេខ៨១៥ ប៉ុស្តិ៍ចំបក់, នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង ព្រមទាំងប្រជាការពារភូមិល្វារផងដែរ ។
លោកវរសេនីយ៍ទោបញ្ជាក់ថា វិធានការទប់ស្កាត់នេះអនុវត្តតាមបទបញ្ជាពីលោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៤ និងភូមិភាគ៥ ក៏ដូចជាបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្ត ។
ពលករទាំងអស់ខាងលើក្រោយពីអប់រំនៅនឹងកន្លែងរួចហើយ ត្រូវបានអង្គភាពនគរបាលការពារព្រំដែនគោកយករថយន្តដឹកទៅចំណតរថយន្ត ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យពួកគេបន្តដំណើរទៅស្រុកកំណើតរៀងខ្លួនៗ ៕
loading...
0 comments:
Post a Comment