ទោះជា​ការងារ​ច្រើន​ក្នុង​ការិយាល័យ​គួរ​ក្រោកឈរ​យ៉ាងហោច​ឱ្យ​បាន​1​ម៉ោង​ក្នុង​1​ថ្ងៃ​

loading...
យោង​តាម​អ្នកជំនាញ​សុខភាព​សាធារណៈ បុគ្គល​ដែល​ធ្វើ​ការងារ​អង្គុយ​ច្រើន​ក្នុង​ការិយាល័យ​គួរតែ​ឧស្សាហ៍​ ក្រោកឈរ​យ៉ាង​ហោច​ណាស់​ត្រឹម​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការ ​ធាត់​លើស​ទម្ងន់ និង​ជំងឺ​បេះដូង បូក​រួម​ទាំង​ទឹកនោមផ្អែម​ផង ។
សាស្ត្រាចារ្យ Kevin Fenton នាយក​អង្គការ​សុខុមាលភាព​ជាតិ ប្រទេស​អង់គ្លេស​បាន​ព្រមាន​ថា ការ​ប្រើ​ពេល​៦-៧​ម៉ោង​អង្គុយ​ធ្វើការ​ក្នុង​ការិយាល័យ​អាច​ផ្តល់​ផល​ អាក្រក់​ដល់​សុខភាព ។ ជា​ជម្រើស​កណ្តាល​មួយ សាស្ត្រាចារ្យ​រូប​នេះ​បានឱ្យ​ជា​យោបល់​ថា គេ​គួរ​បំបែក​ឬ​កាត់​ពេលវេលា​នោះ​ជា​កង់​ៗ​តាម​រយៈ​សកម្មភាព​មួយ​ចំនួន​ ក្នុង​នោះ​មាន​ដូច​ជា ប្រជុំ​ជជែក​គ្នា​ដោយ​ឈរ ឈរ​ញ៉ាំ​កាហ្វេ​ឬ​តែ ឈរ​មើល​ទូរទស្សន៍​...​។ លោក​បាន​បន្ត​ថា ការ​ធ្វើ​សកម្មភាព​រាង​កាយ​គឺជា​វិធីសាស្ត្រ​ព្យាបាល​រោគ​ដ៏​អស្ចារ្យ​ដែល​ យើង​រំពឹង​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​កើត​មាន​ជំងឺមហារីក ជំងឺ​បេះដូង​ក៏​ដូច​ជា​កែ​លំអ​សុខភាព​ផ្លូវ​ចិត្តជាដើម​។
តួលេខ​សេវា​សុខភាព​ជាតិ​អង់គ្លេស​(NHS) បាន​បង្ហាញ​ថា ស្ត្រី​នៃ​ប្រទេស​នេះ​ច្រើន​ជាង​៤០​ភាគរយ និង​បុរស​១/៣​មិន​បាន​អនុវត្ត​តាម​កា​ណែនាំ​របស់​សេវា​មួយ​នេះ​ដែល​បង្គាប់​ ​ឱ្យ​ហាត់ប្រាណ​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​និង​៥​ដង​ក្នុង​ស​ប្តា​ហ៍​នោះ​ទេ ។ ការ​សិក្សា​លើក​មុន​ៗ​បាន​បង្ហាញ​ផង​ដែរ​ថា ការ​អង្គុយ​យូរ​គឺ​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​ស្មើនឹង​ការ​ជក់បារី ។
សាស្ត្រាចារ្យ Fenton បាន​និយាយ​ថា បច្ចុប្បន្ន មនុស្ស​ច្រើន​ឡើង​ៗ​នៅ​ទូ​ទាំង​ពិភពលោក​មិន​ចង់​ធ្វើ​សកម្មភាព​រាង​កាយ ។ មួយ​ផ្នែក បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​កត្តា​មុខ​របរ​ចិញ្ចឹមជីវិត ។ ពួក​យើង​ម្នាក់​ៗ​បាន​ចំណាយពេល​ស្ទើរ​ពេញ​មួយ​កំណាត់​ថ្ងៃ​អង្គុយ​មុខ​ ម៉ាស៊ីន​កុំព្យូទ័រ ។ ខ្ញុំ​មិន​គិត​ថា មាន​មនុស្ស​ច្រើន​យល់​ថា ការ​ធ្វើ​សកម្មភាព​រាង​កាយ​គឺជា​វិធីសាស្ត្រ​ព្យាបាល​ដ៏​ស័ក្តិ​សិ​ទិ្ធ​ដែល ​យើង​កំពុង​រង់ចាំ​នោះ​ឡើយ ។ ការ​ហាត់ប្រាណ​នឹង​ជួយ​ឱ្យ​យើង​គ្រប់គ្រង​បាន​នូវ​ទម្ងន់​ខ្លួន កាត់​បន្ថយ​នូវ​ហានិភ័យ​ពី​ជំងឺមហារីក ហានិភ័យ​ជំងឺ​បេះដូង ហើយនឹង​ជួយ​បង្កើន​សុខុមាលភាព​ផ្លូវចិត្ត​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ។ អង្គុយ​ច្រើន​គឺជា​បញ្ហា​មួយ ដែល​អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​និយាយ​ថា អង្គុយ​គឺជា​ថ្នាំជក់​បែប​សម័យ​ថ្មី ៕
 
ប្រភព៖កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment