ការប្រកួតដែលមានឈ្មោះថា Cambodia MTB Series 2016 ឬការប្រកួតជិះកង់លើភ្នំត្រូវបានគេរៀបចំធ្វើឡើងតាំងពីឆ្នាំ ២០០៧មកម្ល៉េះ ហើយក្នុងមួយឆ្នាំៗអ្នកចូលរួមមានចំនួនកើនឡើងជាលំដាប់ ។ តាមការឱ្យដឹងពីគណៈកម្មការរៀបចំការប្រកួតឱ្យដឹងថា សម្រាប់ឆ្នាំ២០១៦នេះ ការប្រកួតធ្វើឡើង៥ដំណាក់កាល ឬ៥ជុំផ្សេងគ្នា ក្នុងនោះជុំទី១ ធ្វើនៅកោះដាច់ ថ្ងៃទី២៤ មេសា, ជុំទី២ ធ្វើនៅព្រែកលៀប ថ្ងៃទី១៩ មិថុនា, ជុំទី៣ ធ្វើនៅខេត្តកំពង់ស្ពឺ ថ្ងៃទី៣១ កក្កដា, ជុំទី៤ ធ្វើនៅភ្នំប្រសិទ្ធិ៍ ថ្ងៃទី៣០ តុលា និងជុំទី៥ ធ្វើនៅឧទ្យានជាតិគីរីរម្យ ។
ការប្រកួតនេះ ត្រូវបានគណៈកម្មការរៀបចំបែងចែកជា១១វិញ្ញាសា ឬ១១កម្រិត ។ កម្រិតA1 ជាក្រុមមានជំនាញខ្លាំងបំផុតមិនគិតអាយុ, កម្រិតA2 ជាក្រុមជំនាញដែលមានអាយុ៣០ឆ្នាំឡើង, កម្រិតB1ជាក្រុមកម្រិតមធ្យមដែលមានអាយុពី១៦-៣០ឆ្នាំ, កម្រិតB2ជាក្រុមកម្រិតមធ្យមមានអាយុ៣០ឆ្នាំឡើង ។ រីឯកម្រិតC1,C2,C3ជាក្រុមសម្រាប់ក្មេងនិងអ្នកដែលមិនទាន់ចេះជិះ ស្ទាត់ ។ នៅមានប្រភេទWសម្រាប់ស្ត្រី និងប្រភេទVI Pសម្រាប់អាយុ៤០ឆ្នាំឡើង ។ ក្រៅពីនេះទៀត គឺសម្រាប់កុមារដែលមានអាយុពី៨-១១ឆ្នាំ និងអាយុពី១២-១៣ឆ្នាំ។ ចំណែកការចុះឈ្មោះចូលរួមប្រកួតសម្រាប់សិស្ស-និស្សិតដែលមានអាយុ ក្រោម១៩ឆ្នាំត្រូវបង់៤ដុល្លារអាមេរិក, មនុស្សពេញវ័យបង់៧ដុល្លារអាមេរិក និងជនបរទេសបង់១០ដុល្លារអាមេរិក ។ ការបង់ប្រាក់នេះ សម្រាប់តែការប្រកួតចាប់ពីជុំទី១ដល់ជុំទី៤ប៉ុណ្ណោះ ។ ដោយឡែក ការប្រកួតជុំទី៥ ដែលត្រូវធ្វើឡើងនៅគីរីរម្យវិញ សម្រាប់សិស្ស-និស្សិតត្រូវបង់៥ដុល្លារ, មនុស្សពេញវ័យបង់១០ដុល្លារ និងជនបរទេសបង់១៥ដុល្លារ និងត្រូវគិតថ្លៃសេវាដឹកជញ្ជូនទៀត ។ ចំណែកការចុះឈ្មោះប្រកួតជុំទី១ ត្រូវបានបញ្ចប់អស់ហើយ ប៉ុន្តែអ្នករៀបចំការប្រកួតមិនបានប្រាប់ពីចំនួនពិតប្រាកដរបស់ អ្នកមកចុះឈ្មោះចូលប្រកួតទេ គ្រាន់តែឱ្យដឹងថាមានចំនួនកើនឡើងជាងពេលមុន ៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment