ក្រសាចំពុះធំគឺជាប្រភេទ បក្សីមួយប្រភេទ ដែលមានបណ្ដោយខ្លួនធំ ហើយមានសំបុរប្រផេះក្រម៉ៅ និងមានចំពុះធំជាងក្រសាដទៃៗផ្សេងទៀត។ បក្សីប្រភេទនេះ គេប្រទះឃើញភាគច្រើនមានវត្តមាននៅតាមកោះតាមសមុទ្រ និងព្រៃកោងកាង និងឆ្នេរដែលគ្មានអ្នករំខាន។ ប៉ុន្តែបក្សីប្រភេទនេះ គឺច្រើនតែរស់នៅតំបន់ឆ្នេរ។ ជាទូទៅ ក្រសាចំពុះធំ មានការបន្តពូជចាប់ពីខែមីនា ដល់ខែកញ្ញា ហើយអាចពងបានតែចំនួន២ពងប៉ុណ្ណោះក្នុងមួយឆ្នាំ៕
ដកស្រង់ពីសៀវភៅ៖ សត្វស្លាបនៃប្រទេសកម្ពុជា, រៀបរៀងដោយលោកតាន់ សេដ្ឋា និង កូលីន ភូល
ប្រភព៖ thmeythmey.com
loading...
0 comments:
Post a Comment