ជាក់ស្តែង នៅស្រុកមង្គលបុរីនេះប្រជាកសិករក្រៅពីធ្វើស្រែគឺធ្វើចម្ការ ហើយបច្ចុប្បន្ននេះដំណាំដែលពួកគាត់ពេញនិយមដាំគឺត្រសក់ស្រូវ ដែលដាំនៅម្ដុំស្ពានក្រទ្បោ ស្ថិតក្នុងភូមិគោកទន្លាប់ ឃុំបន្ទាយនាង ។
កសិករឈ្មោះ សង្ហា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិខាងលើនិយាយថា ក្រៅពីការងារធ្វើស្រែគាត់បានដាំត្រសក់ស្រូវដែលទទួលផលបានលឿននិង ងាយស្រួលលក់ ប្រសើរជាងការធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសថៃ ។ កសិកររូបនេះបានបញ្ជាក់ពីការដាំត្រសក់ស្រូវថា គាត់មានដីដាំក្នុងចំនួន៣រ៉ៃដែលស្មើនឹងកន្លះហិកតា បែងចែកការដាំជា៣លើក ហើយខុសគ្នារយៈពេល១៥ថ្ងៃ ដោយប្រើបច្ចេកទេសថ្មី គឺព្រោះ ។ នៅពេលដុះបាន១៥ថ្ងៃ ដកស្មៅ និងដកដើមត្រសក់ដែលដុះក្រាស់ពេកចេញ ទុកជាចន្លោះ ។ ក្រោយពេលធ្វើស្មៅហើយបាញ់ថ្នាំការពារសត្វល្អិត និងបាញ់ថ្នាំប៉ូវផ្លែរហូតដល់១ខែ១៥ថ្ងៃទៅ២០ថ្ងៃ ប្រមូលផលបានជាបណ្តើរៗហើយ ។
កសិកររូបនេះបន្តទៀតថា ចំពោះការប្រមូលផលត្រសក់ស្រូវ បើនិយាយនៅឆ្នាំ២០១៤កន្លងមក ក្នុង១គីទ្បូក្រាមតម្លៃ១.២០០រៀល ហើយប្រមូលផលក្នុងរយៈពេល១ខែក្នុង១រ៉ៃ បានប្រមាណ៤ទៅ៥លានរៀល ដោយឈ្មួញមកទិញដល់ចម្ការតែម្តង ៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment