ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ជាប់ចោទពីបទរំលោភសេពសន្ថវៈទៅលើនារីម្នាក់ដោយទូរស័ព្ទហៅនាងពីខេត្តសៀមរាបមកក្រុងប៉ោយប៉ែតដើម្បីមកយកលិខិតឆ្លងដែន និងសន្យាទិញទូរស័ព្ទថ្មីឲ្យ រួចនាំទៅរំលោភរហូតបានសម្រេច ត្រូវនាងប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួនបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនចាប់ចោទឈ្មោះ ឈិន ចាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅវេលាម៉ោង២រសៀល ជនជាប់បានល្បួងនាំជនរងគ្រោះឈ្មោះ ឈ.ស.ល អាយុ១៩ឆ្នាំ នៅភូមិចាន់ហេ ឃុំមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ដោយនាំនាងទៅដេកផ្ទះសំណាក់ពានមាស ស្ថិតក្នុងភូមិក្បាលស្ពានទី១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបានធ្វើសកម្មភាពចាប់នាងរំលោករហូតបានសម្រេច ។
លោកមេបញ្ជការរងកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនជនជាប់ចោទបានសារភាពថា ខ្លួនគេពិតជាបានចាប់បង្ខំនាង ឈ.ស.ល រំលោភសេពសន្ថវៈបានសម្រេចពិតមែន ខណៈពេលដែលខ្លួនបានទូរស័ព្ទហៅនាងពីខេត្តសៀមរាបមកប៉ោយប៉ែតដើម្បីយកលិខិតឆ្លងដែន និងសន្យាទិញទូរស័ព្ទថ្មីឲ្យ១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment