យល់​ដឹង​ពី​រោគ​សញ្ញា​នៃ​ជំងឺ​ឆ្កែឆ្កួត​ដែល​កើត​មាន​លើ​មនុស្ស

loading...
ជំងឺ​ឆ្កែឆ្កួត​កើត​ពី​សត្វ​(​ឆ្កែ ឆ្មា កញ្ជ្រោង ចចក ស្វា​...) ដែល​មាន​ផ្ទុកមេរោគ​ខាំ ឬ​ខ្វាច ហើយ​មេរោគ​នេះ​នឹង​ជ្រៀតចូល​ទៅ​ក្នុង​រាង​កាយ​មនុស្ស ឬ​សត្វ​យ៉ាង​រហ័ស​បំផុត បើ​អ្នក​ដែល​ត្រូវ​សត្វ​ខាំ​នោះ​មិន​បាន​ធ្វើការ​លាង​សំអាត និង​ចាក់​វ៉ាក់សាំង​ការពារ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ នឹង​អាច​ឈាន​ទៅ​កើត​មាន​ជំងឺ​តេតាណូស​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ប្រកាច់​នៅ​ ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​ឬ​៨​ថ្ងៃ​យ៉ា​ង​យូរ ។ នៅ​ក្នុង​ពិភពលោក​មាន​មនុស្ស​ប្រមាណ​ជាង​៥៥០០០​នាក់​បាន​ស្លាប់​ជា​រាង​រាល់ ​ឆ្នាំ​ដោយសារ​តែ​ជំងឺ​នេះ​។ មាន​រោគ​សញ្ញា​មួយ​ចំនួន​សម្គាល់​ជំងឺ​ឆ្កែឆ្កួត​ដូច​ជា​៖
១-​ឆ្កែ​មាន​សញ្ញា​ដូច​ជា​៖ បញ្ចេញ​អាកា​រៈ​ឃោរឃៅ​ខុស​ពី​ធម្មតា ស្លូត​ទៅ​ជា​កាច ចូល​ចិត្ត​ដើរ​ខាំ​គេឯង
-​ឆ្កែ​ខំ​លាក់ខ្លួន​នៅ​ពេល​ប៉ះ​ខ្យល់
-​ស៊ី​ចំណី​ធម្មតា តែ​ហាក់​គ្មាន​រស់ជាតិ មាន​រាង​ស្គម
-​ផ្ទុះ​តណ្ហា​ខ្លាំង​ខុស​ពី​សត្វ​ធម្មតា
-​ផ្លាស់​ប្តូរ​សំឡេង ដើរ​ទ្រេតទ្រោត ញ័រ​ជើង ហើយ​អាច​ងាប់​ក្នុងអំឡុងពេល​ណាមួយ
-​ចូល​ចិត្ត​ដេក​នៅ​កន្លែង​ងងឹត បែកពពុះមាត់ លែង​ព្រុស ភ្នែក​ក្រហម កន្ទុយ​ធ្លាក់​ចុះ ។
២-​ឆ្មា​មាន​សញ្ញា​ដូច​ជា​៖
-​ចូល​ចិត្ត​ស្រែក
-​រក​កន្លែង​ស្ងាត់​ហើយ​ដេក
-​បើ​ប៉ះ​វា​ខាំ បន្ទាប់​មក​បញ្ចេញ​អាកា​រៈ​ខ្វិន រួច​ដេក​មួយ​កន្លែង​ងាប់​តែ​ម្តង ។
៣-​ចំពោះ​សត្វ​គោ និង​ក្របី​អាច​មាន​សញ្ញា​ដូច​ជា​៖
-​កាច​សាហាវ
-​ពេល​ឃើញ​មនុស្ស ឬ​សត្វ​រត់​កាត់មុខ វា​នឹង​ដេញ​វ័ធ
-​ដើរ​ឆ្លេឆ្លា​ចុះឡើង ភ្នែក​ក្រឡាប់​ក្រ​ឡត  មិន​ស៊ី​ស្មៅ​មិនយូរ​ប៉ុន្មាន​ក៏​ងាប់ ។
៤-​ចំពោះ​មនុស្ស​មាន​សញ្ញា​មួយ​ចំនួន​ដួច​ជា​៖
-​កាច​សាហាវ
-​ដកដង្ហើម​មិន​ស្មើ
-​និយាយ​ដាច់​ៗ​រកកល់​មិន​ចេញ
-​ខ្លាច​ខ្យល់ ខា្ល​ច​ទឹក
-​ពិបាក​លេប​អាហារ
-​ពេល​ខ្លះ​ស្រែក​ទ្រហោយំ សំឡេង​ដូច​ឆ្កែ​លូ
-​ចូល​ចិត្ត​ខាំ​ទាញ ស្តោះ​ទឹកមាត់​ជាប់ ជួនកាល​រក​កន្លែង​សម្លាប់​ខ្លួន ។
ទាំងនេះ​គឺជា​សញ្ញា​នៃ​ជំងឺ​ឆ្កែឆ្កួត ដូច្នេះ​មិន​ថា​រាល់​សត្វ​អ្វី​ខាំ​ឬ​ខ្វាច​ក៏​ដោយ ហើយ​មិន​ថា​មុខរបួស​នោះ​តូច​ឬ​ធំ​នោះ​ទេ ត្រូវ​តែ​ធ្វើការ​លាង​សំអាត​ឲ្យ​បាន​ត្រឹមត្រូវ និង​ចាក់​វ៉ាក់សាំង​ការពារ​ផង បើ​មិន​ដូច្នោះ​ទេ អាច​នឹង​កើត​មាន​ជំងឺ​តេតាណូស​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ប្រកាច់​នៅ​ក្នុង​ រយៈពេល​១​ស​ប្តា​ហ៍​ឬ​៨​ថ្ងៃ ។ លោក​អ្នក​គួរ​ចាំ​ថា មេរោគ​តេតាណូស បើកាលណា​កើតឡើង​ហើយ មិន​ងាយ​នឹង​ធ្វើការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​នោះ​ឡើយ ដូច្នេះ​លោក​មិន​គួរ​ធ្វេ​រ​ប្រហែស​នឹង​បញ្ហា​នេះ​ទេ ៕
 
 
ប្រភព៖កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment