តំណា​ងអយ្យ​កា​របញ្ជាឲ្យ​ឯកឧត្តម សម រង្ស៊ី បង្ហាញ​ខ្លួន​នៅ​សវនាការ​​ថ្ងៃទី​២៨ ខែ​កក្កដា

loading...
លោក វង្ស ប៊ុន​វិសុទ្ធ តំណាងអយ្យការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាលពីថ្ងៃទី​២២ ខែមេសា បាន​ចេញដីកាកោះហៅបញ្ជូន​ទៅ​ជំនុំ​ជម្រះ​ផ្ទាល់ ដោយ​បញ្ជាឲ្យ​ឯកឧត្តម សម រង្ស៊ី ចូល​បង្ហាញ​ខ្លួន​នៅ​សវនាការ​ លើ​សំណុំ​រឿងបរិហារកេរ្តិ៍​ជាសាធារណៈ។ សវនាការនឹង​ប្រព្រឹត្ត​ទៅ​នាព្រឹក​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៦ ។

ឯកឧត្តម សម រង្ស៊ី បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​បរិហាកេរ្តិ៍​សាធារណៈ តាមមាត្រា​៣០៥​ក្រមព្រហ្មទណ្ឌ ដោយសារ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិរូបនេះ បាន​សរសេរនៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួនកាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ថា៖ យើង​ចងចាំថា របបកើតថ្ងៃ៧មករា ១៩៧៩ បាន​ឲ្យ​តុលាការ​របស់គេ​កាត់​ទោ​ស​ប្រហារ​ជីវិត​សម្តេចព្រះ នរោត្តម សីហនុ ដោយ​ចោទ​ព្រះអង្គ​ជាជន​ក្បត់​ជាតិ»។

ករណីនេះ ត្រូវ​បាន​លោក គី តិច មេធាវី​តំណាង​របស់​សម្តេច ហេង សំរិន ប្តឹង​ឯកឧត្តម សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍​សាធារណៈ ដោយ​ចោទថា ការផ្សព្វផ្សាយនេះពុំបាន​ឆ្លុះ​បញ្ចាំងពីការពិត និងគ្មាន​ឯកសារ​ច្បាស់លាស់។

ក្នុង​ដីកាកោះនោះដែរ លោក វង្ស ប៊ុន​វិសុទ្ធ បាន​លើក​ឡើងថា សាមីខ្លួន​អាច​ពឹងមេធាវី​ឲ្យ​អម​ខ្លួន​បាន ហើយ​សាមីខ្លួន​ត្រូវ​បង្ហាញ​ខ្លួន​ឲ្យ​ទាន់ពេល​វេលា និងយក​លិខិត​ផ្សេងៗដែល​ទាក់ទង​នឹង​ជីវភាព​សាមីខ្លួន ឬ​ដំណើរ​រឿង​ខាងលើ​ទៅ​ជាមួយ៕

ប្រភព៖ thmeythmey.com
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment