ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦
ស្រាបៀរលីអូ ទើបតែបានប្រគល់រង្វាន់ជាច្រើនជូនដល់អ្នកឈ្នះពីកម្មវិធី Leo Pull Ring 2016 គាស់ភ្លាម ឈ្នះភ្លែត នៅខេត្តបាត់ដំបង ក្នុងការប្រគំតន្ត្រីដែលផ្សាយផ្ទាល់តាមរយ:ទូរទស្សន៍ហង្សមាស ប្រារព្ធធ្វើនៅថ្ងៃទី៨ មេសា នៅផ្សារទំនើប ភួ ពុយ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនស្រាបៀរលីអូ និងចូលរួមជាសាក្សីពីសំណាក់ អតិថិជនរាប់ពាន់នាក់។
លោក លឹម ប៊ុនហឿម ដែលមកពីជីក្រែង ខេត្តសៀមរាប បានឲ្យដឹងថា លោក បានឈ្នះរង្វាន់ម៉ូតូនេះ តាមរយ:កម្មវិធីជួបជុំបងប្អូននៅផ្ទះក្នុងឱកាសបុណ្យឆេងម៉េង។ «អគុណស្រាបៀរលីអូ ដែលបាន បង្កើតនូវកម្មវិធីដ៏អស្ចារ្យនេះ ហើយខ្ញុំសូមជូនពរឲ្យស្រាបៀរលីអូ ទទួលបានការគាំទ្រកាន់តែច្រើន»។
អតិថិជនរបស់ស្រាបៀរលីអូទូទាំងព្រះរាជាណាចក្រកម្ពុជានៅតែមានឱកាសឈ្នះរង្វាន់ជាបន្តជាមួយកម្មវិធី Leo Pull Ring 2016 គាស់ភ្លាម ឈ្នះភ្លែត របស់ស្រាបៀរលីអូ រហូតដល់បំណាច់ឆ្នាំនេះ។ គ្រាន់តែគាស់គម្របដប ឬ ក្រវិលកំប៉ុងស្រាបៀរលីអូ នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ធំ ដូចជា រថយន្ត Mazda pick-up សេរីថ្មី ម៉ូតូ Honda Dream ទូរទស្សន៍សេរីទំនើប (LED flat screen) ទូរស័ព្ទ iPhone6 ប្រាក់សុទ្ធ១.០០០ដុល្លារ និងរង្វាន់ដ៏ជាច្រើនទៀត។
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment