Home /
Traffic
/
ឡានក្រុងបុកជាមួយឡានស្ទូច មើលទៅគួរឲ្យរន្ធត់ ស្លាប់ ៧ នាក់ និងរបួស ២៧នាក់
ឡានក្រុងបុកជាមួយឡានស្ទូច មើលទៅគួរឲ្យរន្ធត់ ស្លាប់ ៧ នាក់ និងរបួស ២៧នាក់
loading...
ខេត្តបាត់ដំបង ៖ មន្ត្រីអាវុធហត្ថ ខេត្តបាត់ដំបង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស្ទូច និងរថយន្តក្រុង នៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង វេលាម៉ោង ០៣និង៤០ នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ មានអ្នកស្លាប់ ៧ នាក់ និងរបួស ២៧នាក់។ សាកសពភាគច្រើន ដាច់ដៃ ដាច់ជើង និងបែកក្បាលខ្ទេច យ៉ាងអាណោចអាធ័ម មើលលែងយល់។
loading...
0 comments:
Post a Comment