លោក អេង ឆៃអ៊ាង៖ ACU ឃាត់ខ្លួនមេឃុំគណបក្សសម រង្ស៊ី

loading...
លោក អេង ឆៃអ៊ាង៖ ACU ឃាត់ខ្លួនមេឃុំគណបក្សសម រង្ស៊ីមា្នក់ ដែលយកលុយ៥០០ដុល្លារ ទៅ​ឱ្យគ្រួសារ «ស្រីមុំ»
(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ បានប្រកាសថា នៅម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមេឃុំរបស់គណបក្សសមរង្ស៊ី នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានយកលុយ៥០០ដុល្លារ ទៅឱ្យគ្រួសារស្រីមុំ។
នៅលើបណ្តាញសង្គម Facebook នៅប៉ុន្មាននាទីមុននេះ លោក ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានសរសេរថា «នៅវេលាម៉ោង ១០៖៣០ នាទី ព្រឹកមិញនេះ អង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយលោក ឱម យ៉ិនទៀង បានទៅចាប់ខ្លួន លោក ស៊ាង ចែត មេឃុំស្រក មកពីគណបក្សសម រង្ស៊ី នៅសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម យកមកភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងលុយ ៥០០$ ដែលឈ្មោះ ខុំ ចាន់តារាទី ហៅស្រីមុំ បានឆ្លើយដាក់»


ប្រភព៖​ http://www.freshnewsasia.com
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment