សពជនរងគ្រោះខាងលើ មានឈ្មោះ ឈាន ធុច អាយុ៤៨ឆ្នាំ មានទីលំនៅភូមិថ្នល់ ចំណែកឯជនល្មើសមានឈ្មោះ ហេង ធារ៉ា អាយុ១៦ឆ្នាំ រស់នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងម្នាក់ទៀតសមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ។
លោកឧត្តមសេនីយ៍ ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ បានឱ្យដឹងថា សពជនរងគ្រោះដែលអណ្ដែតក្នុងស្ទឹង មានសភាព អាក្រាតកាយ ត្រឹមចង្កេះចុះក្រោម តែគ្មានការចាប់រំលោភទេ វាជាការវាយសម្លាប់ រួចអូសទម្លាក់ទឹកស្ទឹង ដោយសារជនល្មើស ខឹងនឹងជនរងគ្រោះតែងតែស្រវឹងស្រែកឡូឡានៅជិតកន្លែងខ្លួនរស់នៅ ទើបជនល្មើសឈ្មោះ ហេង ធារ៉ា បាននាំគ្នាម្នាក់ទៀតទៅវាយ ជនរងគ្រោះ នឹងដំបង និងបានអូសសាកសពជនរងគ្រោះទម្លាក់ទឹកស្ទឹងសែន ក្រោយពីបានទទួលព័ត៌មាននៃអំពើឃាតកម្មខាងលើនេះ កម្លាំងនគរបាលរបស់លោក បានធ្វើការស្រាវជ្រាវភ្លាមៗ រហូតចាប់ខ្លួនបានជនសង្ស័យទាំង៣នាក់។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនសង្ស័យទី១-ឈ្មោះ ណន ណេង ហៅ ពក អាយុ១៩ឆ្នាំ ទីលំនៅៗភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ទី២-ឈ្មោះ សុខ សីហា អាយុ២៥ឆ្នាំ ទីលំនៅ មិនពិតប្រាកដ និងទី៣មិនបញ្ជាក់ពីអត្តសញ្ញាណនោះទេ។
សម្រាប់ជនសង្ស័យទាំង៣នាក់ ត្រូវបានយកទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដើម្បីបន្តការសួរនាំ និងចាត់ការបន្តទៀត៕
ប្រភព៖freshnewsasia.com
loading...
0 comments:
Post a Comment