អ្នកជំនាញ​ច្បាប់​ដ៏​ល្បី​ឈ្មោះ​ថា៖​ ប្រយ័ត្ន​រឿង​លេង​ហ្វេស​ប៊ុក ឥលូវ​នេះ​

loading...
April 26, 2016
ភ្នំពេញ៖  ស្របពេលដែលបច្ចុប្បន្នការនិយមលេងហ្វេសប៊ុករបស់ប្រជាពលរដ្ឋកម្ពុជាហាក់កើនឡើងយ៉ាងគំហុកនោះ អ្នកជំនាញផ្នែកច្បាប់ដ៏ល្បីឈ្មោះលោកមេធាវី សុខ សំអឿន បានសរសេរក្នុងហ្វេសផ្ទាល់ខ្លួនថា ការលេងហ្វេសប៊ុក ឥឡូវនេះ មិនមែនគ្រាន់តែជាឧបករណ៍សម្រាប់កម្សាន្តតែមួយមុខនោះទេ វាអាចមានផលអាក្រក់អ្នកលេងផងដែរ ប្រសិនជាមិនបានរក្សានូវភាពថ្លៃថ្នូរខ្លួន។
ដើម្បីជាក់ច្បាស់សូមអានខ្លឹមសារសរសេរដោយ facebook: Sok Sam Oeun ខាងក្រោមនេះ៖
“ក្មួយៗ ហ្វេសប៊ុក ឥលូវ នេះ មិនមែនជាគ្រឿងដែលក្មួយលេងសប្បាយនោះទេ ពេលក្មួយមានរឿងប្តឹងប្តល់នៅតុលាការ ពេលក្មួយដាក់ពាក្យទៅធ្វើការកន្លែងណាមួយ គឺអ្វីដែលក្មួយផុស អាចជាចំណុចវិជ្ជមាន និងអវិជ្ជមាន។ ដូចនេះ គួរតែបង្ហាញភាពថ្លៃថ្នូរ សំដីគួរសម និង ភាពម៉ឺងម៉ាត់របស់ក្មួយ លើកលែងតែក្មួយលាក់ឈ្មោះ លាក់រូបថតក្មួយ! ខ្ញុំធ្លាប់ឡើងជាសាក្សីជំនាញច្បាប់ នៅតុលាការអាមេរិក។ ពេលនោះ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឮ រដ្ឋអាជ្ញាបានលើកយកសំដីរបស់ខ្ញុំ ដែលខ្ញុំផុសក្នុងហ្វេសប៊ុក មកសួរខ្ញុំ!” ៕
facebook
soksamoun
soksmaoeun
ប្រភព៖khmer-press.com
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment